30 C
Phnom Penh
Saturday, June 25, 2022

ស៊ីហ្គេម លើកទី៣១ ប្រារព្ធពិធីបើកជាផ្លូវការយ៉ាងអធិកអធម នៅទីក្រុងហាណូយ

ម្ចាស់ផ្ទះស៊ីហ្គេម លើកទី៣១ ឆ្នាំ២០២២ វៀតណាម បានប្រារព្ធពិធីបើកការប្រកួតជាផ្លូវការយ៉ាងអធិកអធម កាលពីយប់ថ្ងៃ១២កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃព្រហស្បតិ៍ ទី១២ ខែឧសភា ឆ្នាំ២០២២ នៅកីឡដ្ឋាន My Dinh ដោយចូលរួមគាំទ្រយ៉ាងក្លៀវក្លាពីគណៈប្រតិភូ អត្តពលិកទាំង១១ប្រទេសក្នុងអាស៊ីអាគ្នេយ៍ រួមទាំងប្រតិភូកីឡាកម្ពុជា ដែលដឹកនាំដោយឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) និងជាប្រធានប្រតិភូកីឡាកម្ពុជា បានអញ្ជើញចូលរួមនៅក្នុងពិធីដ៏មហោឡារិកនេះដែរ។

កីឡាការិនីដ៏ឆ្នើមរបស់កម្ពុជា កូនខ្មែរ-អាម៉េរិក ខាន់ ចេសា ម្ចាស់មេដាយមាស កីឡាអាស៊ី (ASIAN Games) ឆ្នាំ២០១៨ និងជាម្ចាស់មេដាយមាស កីឡាស៊ីហ្គេម លើកទី៣០ នៅប្រទេសហ៊្វីលីពីន ទទួលបានកិត្តិយសកាន់ទង់ជាតិកម្ពុជាដឹកនាំក្បួនប្រតិភូកម្ពុជា ដោយមានចំនួន៣១រូប ខណៈបណ្តាប្រទេសនានាក៏ត្រូវបានកំណត់នូវចំនួន៣១រូបដូចៗគ្នា ឱ្យស្របតាមស៊ីហ្គេម លើកទី៣១។

ក្រុមប្រតិភូកីឡាកម្ពុជា បានបញ្ជូន៣៣ប្រភេទកីឡា ស្មើនឹង៥៦០នាក់។ មុនពិធីបើកជាផ្លូវការនេះ មានប្រភេទកីឡាមួយចំនួនបានដំណើរការជាបន្តបន្ទាប់ ខណៈកម្ពុជាដណ្តើមបានមេដាយសំរឹទ្ធិ១គ្រឿងលើវិញ្ញាសាទូករ៉ូអ៊ីង ដែលត្រូវបានបញ្ចូលក្នុងតារាងមេដាយជាផ្លូវការ។ ចំពោះប្រភេទកីឡាឃីកបុកស៊ីងកំពុងឆ្ពោះទៅរកមេដាយមាសចំនួន៤វិញ្ញាសា ដែលកំពុងរង់ចាំការប្រកួតនៅវគ្គផ្តាច់ព្រ័ត្រ នាយប់ថ្ងៃទី១៣ ខែឧសភា នេះ។

ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍, ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) និងជាសហប្រធានក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍ មានប្រសាសន៍មុនពេលពិធីបើកនេះថា បណ្តាប្រទេសជាសមាជិកអាស៊ីអាគ្នេយ៍ទាំងអស់ បានមើលឃើញពីការខិតខំរបស់ម្ចាស់ផ្ទះ វៀតណាម ក្នុងការប្រកួតស៊ីហ្គេមលើកទី៣១នេះ បើទោះបីជាស្ថិតក្នុងការលំបាកនៃវិបត្តិជំងឺកូវីដ-១៩យ៉ាងណាក្តី ហើយសមាជិកទាំងអស់រួមគ្នា គាំទ្រតាមរយៈការចូលរួម ដើម្បីជំរុញឱ្យព្រឹត្តិការណ៍នេះ ទទួលបានជោគជ័យ

ដោយ៖ Puthinews

Telegram Channel: Puthinews

Youtube Channel: Puthi News

Puthinews Android app: Puthi News

- Advertisement -spot_imgspot_img

អានបន្ត