32 C
Phnom Penh
Sunday, June 26, 2022

ស៊ីម៉ាក់ កំណត់យកឆ្នាំ២០២៥ កម្ពុជាគ្មានគ្រាប់មីន និងត្រូវការជ្រើសរើសកម្លាំង២០% បន្ថែម

ស្តាប់អត្ថបទជាសំឡេង

ភ្នំពេញ៖ បេសកកម្មបោសសំអាតគ្រាប់ មីន និងសំណល់យុទ្ធភណ្ឌសង្គ្រាមដើម្បីបុព្វហេតុសុខសន្តិភាព និងសុវត្ថិភាពសង្គម និងប្រជាពលរដ្ឋទូទៅ ព្រមទាំងដើម្បីប្រែក្លាយទឹកដីសុវណ្ណភូមិជាទឹកដីប្រកបដោយក្តីសុខសាន្តតរៀងទៅ។

ក្នុងនាមសេនាធិការរបស់រាជរដ្ឋាភិបាលស៊ីម៉ាក់ បានយកឆ្នាំ២០២២ ជារបត់ថ្មី នៃផែនការយុទ្ធសាស្ត្របោសសម្អាតគ្រាប់ មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ និងកាក សំណល់ពីសង្គ្រាម ឆ្នាំ២០២២ ស៊ីម៉ាក់ បានបង្កើនសកម្មភាពការងារ បោស សម្អាតគ្រាប់មីន នៅក្នុងដី និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ ពី១១៧ គីឡូម៉ែត្រក្រឡាទៅ ២០០ គីឡូម៉ែត្រក្រឡា ដោយផ្ដោតសំខាន់ ទៅលើតំបន់ចម្ការមីន ប្រឆាំងមនុស្ស។ យោងតាមប្រសាសន៍លោកហេង រតនា អគ្គនាយក ស៊ីម៉ាក់កម្ពុជា។

លោក ហេង រតនា មានប្រសាសន៍បញ្ជាក់ថា ក្នុងលទ្ធផលប្រតិបត្តិការ សំរាប់ការរំដោះ តំបន់ចម្ការមីន គិតពីឆ្នាំ២០២២ ដល់ឆ្នាំ២០២៥ ស៊ីម៉ាក់មានសមត្ថភាព បោសសម្អាតគ្រាប់មីនបានប្រមាណ៧០០គីឡូម៉ែត្រក្រឡាក្នុង ចំណោមដីតំបន់ចំការមីន៨០០គីឡូ ម៉ែត្រក្រឡា (តាមទិន្ន័យ ស៊ីម៉ាក់) ជាមួយនឹងការប្រើប្រាស់កម្លាំងជំនាញរបស់ស៊ីម៉ាក់មានបច្ចុប្បន្ន។

លោក អគ្គនាយកស៊ីម៉ាក់បានបន្តថា ស៊ីម៉ាក់ មានការគ្រប់គ្រងតំបន់ចម្ការមីន ទាំងអស់នៅក្នុងប្រទេសកម្ពុជា សម្រាប់ប្រតិបត្តិការ បោសសម្អាតគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ ដើម្បីកំណត់ថាកម្ពុជា នៅឆ្នាំ២០២៥គ្មានគ្រាប់មីន ។

ជាមួយនឹងផែនការបោសសម្អាតគ្រាប់មីននេះដែរ ស៊ីម៉ាក់ មានលទ្ធភាពអាចធ្វើបាន៩០% នៃចម្ការមីនដែលនៅសល់ នៅក្នុងប្រទេសកម្ពុជា ការបោសសម្អាតគ្រាប់មីននេះដែរ មានកិច្ចសហការ ជាមួយអង្គការក្រៅរដ្ឋាភិបាលផ្នែកដោះមីនមួយចំនួន បានធ្វើសកម្មភាពដោះមីនទាំងនោះនៅតាមតំបន់ចម្ការមីន។ ស៊ីម៉ាក់មានគ្រឿងចក្រទំនើប និងការគ្រប់គ្រង និងបោស សម្អាតគ្រាប់មីនជាមួយនឹងអ្នកជំនាញបច្ចេកទេស មានបទពិសោធយូរឆ្នាំ និងការប្រើប្រាស់ដ្រូន ដើម្បីថតបញ្ជាក់លើទីតាំងចម្ការមីនបន្ថែមទៀត ងាយស្រួលដល់អ្នកជំនាញ ធ្វើការកំណត់ទីតាំងចម្ការមីនឱ្យបានច្បាស់លាស់។ អ្នកដោះមីនត្រូវហ្វឹកហ្វឺន ជំនាញបន្ថែម ជាមួយនិងការបំពាក់GPS ។ ដើម្បីពន្លឿនសកម្មភាពដោះ មីនឱ្យទទួលបានលទ្ធផលជោគជ័យ និងមានសុវត្ថិភាព ស៊ីម៉ាក់ត្រូវការជ្រើស រើសអ្នកដោះមីនចំនួនប្រមាណ២០% បន្ថែមយកទៅហ្វឹកហ្វឺន ដើម្បីដោះមីន ។

សូមបញ្ជាក់ថា៖ ស៊ីម៉ាក់បានទទួលជំនួយមនុស្ស ធម៌សម្រាប់សកម្មភាពបោសសម្អាតមីន ពីបណ្តាប្រទេសមួយចំនួនលើពិភពលោក ដូចជា ប្រទេសចិន ជប៉ុន អូស្ត្រាលី អាមេរិក និងអង្គការក្រៅរដ្ឋា ភិបាលបរទេសនានា ។ល៕

អត្ថបទ និងរូបភាពដោយ៖ Puthinews

Telegram group: Puthinews

YOUTUBE | Puthinews

WEBSITE | Puthinews

- Advertisement -spot_imgspot_img

អានបន្ត