27 C
Phnom Penh
Thursday, December 8, 2022

សេដ្ឋកិច្ចអាល្លឺម៉ង់អាចធ្លាក់ចុះនៅឆ្នាំក្រោយ ដោយសារវិបត្តិថាមពល

(បែរឡាំង)៖ សេដ្ឋកិច្ចរបស់ប្រទេសអាឡឺម៉ង់ទំនងជានឹងធ្លាក់ចុះ ០,៤% នៅឆ្នាំក្រោយដោយសារតែផលប៉ះពាល់នៃវិបត្តិថាមពល ដែលត្រូវបានទម្លាក់ពីការព្យាករកាលពីខែមេសាដែលថាមានកំណើន ៣,១%។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg។

ទីភ្នាក់ងារព័ត៌មាន Bloomberg បានរាយការណ៍ដោយដកស្រង់ក្នុងរបាយការណ៍មួយដែលចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ដោយវិទ្យាស្ថានស្រាវជ្រាវឈានមុខគេរបស់ប្រទេសអាល្លឺម៉ង់ចំនួន៤ ដែលបានព្យាករថា ទិន្នផលសេដ្ឋកិច្ចរបស់អាល្លឺម៉ង់នៅឆ្នាំនេះ និងឆ្នាំក្រោយនឹងមានទំហំទាបជាងការព្យាករកាលពីប្រាំខែមុនចំនួន ១៦០ពាន់លានអឺរ៉ូ (១៥៤ពាន់លានដុល្លារ) មួយផ្នែកដោយសារតែការកើនឡើងយ៉ាងខ្លាំងនៃថ្លៃថាមពល។

លោក Torsten Schmidt ប្រធានផ្នែកស្រាវជ្រាវសេដ្ឋកិច្ចនៅវិទ្យាស្ថាន RWI និងជាអ្នកនាំពាក្យវិទ្យាទាំងបួននេះដែលហៅថា Joint Economic Forecast Project Group បាននិយាយថា៖ «ការវាយប្រហាររបស់រុស្ស៊ីលើអ៊ុយក្រែននិងវិបត្តិជាលទ្ធផលនៅលើទីផ្សារថាមពលកំពុងនាំទៅរកការធ្លាក់ចុះគួរឱ្យកត់សម្គាល់នៅក្នុងសេដ្ឋកិច្ចអាល្លឺម៉ង់»។

អាឡឺម៉ង់គឺជាប្រទេសមួយក្នុងចំណោមប្រទេសដែលរងគ្រោះខ្លាំងជាងគេដោយសារគ្រោះអាសន្នផ្នែកថាមពលដែលបង្កឡើងដោយសង្រ្គាមអ៊ុយក្រែន ដោយសារការពឹងផ្អែកលើការនាំចូលឥន្ធនៈពីរុស្ស៊ីដែលបានបង្កើតឡើងក្នុងរយៈពេលជាច្រើនទសវត្សរ៍មកនេះ។ រដ្ឋាភិបាលចម្រុះដែលកំពុងកាន់អំណាចរបស់លោកអធិការបតី Olaf Scholz កំពុងព្យាយាមកាត់បន្ថយការពឹងផ្អែកលើថាមពលរបស់រុស្ស៊ីនេះ ប៉ុន្តែអាល្លឺម៉ង់នៅតែប្រឈមមុខនឹងរដូវរងាខាងមុខដ៏លំបាក បើសិនជាខ្វះឧស្ម័នសម្រាប់កម្តៅ។

ទីភ្នាក់ងារព័ត៌មាន Bloomberg បានរាយការណ៍ថា វិទ្យាស្ថានទាំងបួននេះបានកាត់បន្ថយការព្យាករពីកំណើនសេដ្ឋកិច្ចរបស់ខ្លួនសម្រាប់ឆ្នាំនេះមកត្រឹម ១,៤% ពី ២,៧% ហើយវិទ្យាស្ថានទាំងនេះក៏រំពឹងផងដែរថា អតិផរណានឹងបង្កើល្បឿនក្នុងប៉ុន្មានខែខាងមុខនេះ ដោយកើនឡើងដល់អត្រាជាមធ្យម ៨,៨% នៅឆ្នាំក្រោយធៀបនឹង ៨,៤% នៅឆ្នាំនេះ មុនពេលធ្លាក់ចុះបន្តិចម្តងៗឆ្ពោះទៅរកអត្រា ២% នៅឆ្នាំ២០២៤។

វិទ្យាស្ថានទាំងនេះបានព្យាករទៀតថា សេដ្ឋកិច្ចអាល្លឺម៉ង់ដែលជាសេដ្ឋកិច្ចធំជាងគេនៅតំបន់អឺរ៉ុបនឹងវិលត្រលប់ទៅកំណើនវិញនៅឆ្នាំ២០២៤ ជាមួយនឹងកំណើន ១,៩%៕

ដោយ៖ Puthinews

ព័ត៌មានទី៧
ប្រាក់បាតថៃធ្លាក់ថ្លៃខ្លាំងជាងគេ ក្នុងចំណោមរូបិយប័ណ្ណអាស៊ីមួយចំនួន

បាងកក៖ រូបិយប័ណ្ណរបស់ប្រទេសកំពុងអភិវឌ្ឍន៍មួយចំនួននៅតំបន់អាស៊ី បានធ្លាក់ចុះថ្លៃធៀបនឹងប្រាក់ដុល្លារអាមេរិកដែលកាន់តែឡើងថ្លៃកាលពីថ្ងៃព្រហស្បតិ៍ ដោយប្រាក់បាតរបស់ប្រទេសថៃបានធ្លាក់ថ្លៃជាង ១% បន្ទាប់ពីធនាគារកណ្តាលរបស់ប្រទេសនេះបានដំឡើងអត្រាការប្រាក់។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ថា រហូតមកដល់ពេលនេះក្នុងឆ្នាំនេះ ប្រាក់បាតបានបាត់បង់តម្លៃប្រហែល ១២,៧% ធៀបនឹងប្រាក់ដុល្លារ។ នៅក្នុងតំបន់ ប្រាក់បាតបាននាំមុខគេក្នុងការធ្លាក់ចុះតម្លៃក្នុងចំណោមរូបិយប័ណ្ណផ្សេងទៀតដែលកំពុងធ្លាក់ថ្លៃ ដោយកាលពីថ្ងៃពុធសប្តាហ៍នេះត្រូវបានជួញដូរក្នុងតម្លៃ ៣៨,៤៥បាតក្នុងមួយដុល្លារដែលជាកម្រិតមិនធ្លាប់មានក្នុងរយៈពេលជាង ១៦ឆ្នាំ។

លោក Sethaput Suthiwartnaruput ទេសាភិបាលធនាគារកណ្តាលថៃ (BoT) បានឱ្យដឹងថា ធនាគារកណ្តាលបានត្រៀមខ្លួនរួចជាស្រេចដើម្បីកែសម្រួលគោលនយោបាយរូបិយវត្ថុប្រសិនបើចាំបាច់។ ការអត្ថាធិប្បាយរបស់លោក Sethaput បានធ្វើឡើងមួយថ្ងៃបន្ទាប់ពីធនាគារកណ្តាលថៃបានដំឡើងអត្រាការប្រាក់គោលរបស់ខ្លួនចំនួន ០,២៥ភាគរយ។

ធនាគារកណ្តាលថៃស្ថិតក្នុងចំណោមធនាគារដែលមិនសូវជាតក់ក្រហល់ឡើយក្នុងចំណោមធនាគារកណ្តាលនៅតំបន់អាស៊ី បានដំឡើងអត្រាការប្រាក់គោលរបស់ខ្លួនតែពីរលើកប៉ុណ្ណោះគិតត្រឹមថ្ងៃពុធសប្តាហ៍នេះ ដើម្បីទប់ស្កាត់កំណើនអតិផរណាដែលកើនឡើងខ្ពស់ជាងទិសដៅរបស់ខ្លួនដែលមានកម្រិតពី ១% ទៅ ៣%៕

ដោយ៖ Puthinews

Telegram Channel: Puthi News

Puthinews Android app: Puthi News

Youtube Channel: Puthi News

- Advertisement -spot_imgspot_img
- Advertisement -spot_imgspot_img

អានបន្ត

spot_img
spot_imgspot_img