29 C
Phnom Penh
Friday, December 2, 2022

សេចក្តីបំភ្លឺព័ត៌មានចំពោះករណី ម្ចាស់គណនី ហ្វេសប៊ុកឈ្មោះ An Nich ផ្សាយលក់ផលិតផលបារីអេឡិចត្រូនិកអេចឈ៍ ធី ភី( H TPs)

(ខេត្តបាត់ដំបង)៖ ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តបាត់ ដំបង មានកិត្តិយស សូមជម្រាបជូន សាធារណៈជន អ្នកសារព័ត៌មាន និងអ្នកនិយមប្រើប្រាស់បណ្តាញសង្គមជ្រាបថា នៅក្នុងរយៈពេលប៉ុន្មានថ្ងៃ កន្លងទៅនេះបានកត់សម្គាល់ឃើញថា ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ An Nich បានបង្ហោះខ្លឹមសារនិងរូបភាព ពី ការផ្សព្វផ្សាយលក់ផលិតផលបារីអេឡិចត្រូនិក អេចឈ៍ ធី ភី (HTPs) ដែល បញ្ហានេះបានធ្វើឱ្យមហាជនទូទៅ ពិសេសអ្នកនិយមប្រើប្រាស់បណ្តាញសង្គមលើកឡើងនូវ មតិយោបល់រិះគន់ចំពោះស កម្មភាពខាងលើក ថាបាននាំពង្វក់ដល់ស្មារតីរបស់យុវជន។

បានឃើញសកម្មភាពបែបនេះ លោក ឧត្តមសេនីយ៍ទោសាត គឹមសាន ស្នង ការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានដាក់បទបញ្ជាដល់ផែនការងារប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាន ដែលមានលោកឧត្តមសេ នីយ៍ត្រី កុយ ហៀង ជា ស្នងការង ទទួលផែន ធ្វើការស្រាវជ្រាវចំពោះ បញ្ហានេះ។

នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២២ សមត្ថកិច្ចនគរបាលផែនការងារប្រឆាំងគ្រឿង ញៀនបានស្វែងរកឃេីញ ម្ចាស់គណនីខាងលើ ហើយបាននាំ មក ធ្វើការសាកសួរបំភ្លឺចំពោះការផ្សព្វផ្សាយលក់បារីអេឡិចត្រូនិកនៅក្នុងគណនីហ្វេសប៊ុករបស់ខ្លួនកន្លងមក។

ក្នុងនោះសមត្ថកិច្ចបានរកឃើញ៖

-ក្បាលបឺតបារីអេឡិចត្រូនិក (Vab)ចំនួន០៤ដើម (០២ប្រអប់)

-ទឹកសម្រាប់បញ្ជូលទៅក្នុងបារីអេឡិចត្រូនិក (ទឹកVab)ចំនួន០៤ដប

ក្រោយបញ្ចប់ការសាកសួរនិងស្របតាមអនុ សា សន៍របស់ឯកឧត្តម កែវ សុជាតិ ព្រះរាជអាជ្ញា នៃអយ្យការអម សាលាដំបូងខេត្តបាត់ដំបង សម ត្ថកិច្ចនគរបាលបានធ្វេីកិច្ចសន្យាជាមួយ ម្ចាស់គណ នី ខាងលើ ដោយឱ្យគាត់បញ្ឈប់នូវសកម្មភាពដូចពេលកន្លងមក (ដោយដករក្សាទុកសម្ភារៈខាងលើ)រួចអនុញ្ញាតឱ្យគាត់វិលទៅ លំ នៅ ដ្ឋានវិញត្បិ តករណីនេះមិនទាន់មានអំពើល្បើសច្បាប់ ព្រហ្មទ័ណ្ឌ ដែលនាំទៅ ដល់ការអនុវត្តទោស បាន នៅឡើយទេ។

ទោះបីជាបែបនេះក្តីក្នុងនាមសមត្ថកិច្ចនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង សូមថ្លែង អំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះទឹកចិត្ត និងការចូលរួមសហការផ្តល់ព័ត៌មាន មកសមត្ថកិច្ចនគរបាល ដែលមតិយោបល់ឬព័ត៌មានដែល មហាជនបានផ្តល់ជូនមកនោះ សមត្ថកិច្ចនគរបាល ពុំបានព្រងើយកន្តើយ ឬមិនយកចិត្តទុកដាក់ អនុវត្តនោះទេ។

ជាមួយនេះក៏សូមអំពាវនាវដល់ប្រជាពលរដ្ឋជាពិសេស ប្អូនៗជាយុវវ័យ សូមកុំប្រើប្រាស់នូវ ប្រភេ ទបារីអេឡិចត្រូនិក ទាំងនេះព្រោះ វាបានបង្កឱ្យប៉ះពាល់ដល់សុខភាពធ្ងន់ធ្ងរឬរហូតបាត់បង់ ជី វិតទៀតផង ។

អាស្រ័យហេតុដូចបានជម្របជូនខាងលើ សូមសាធារណៈជន អ្នកសារព័ត៌មាន និងអ្នកនិយម ប្រើប្រាស់បណ្តាញសង្គមមេត្តាជ្រាប និងសូមបន្តចូល រួមសហការជា មួយសមត្ថកិច្ចជាបន្តទៀត ដោយភាតរភាពបំផុត សូមអរគុណ៕

ដោយ៖ Puthinews

- Advertisement -spot_imgspot_img
- Advertisement -spot_imgspot_img

អានបន្ត

spot_img
spot_imgspot_img