27 C
Phnom Penh
Thursday, December 8, 2022

សូឡូម៉ុន ប្រាប់មេដឹកនាំប្រទេសតំបន់ប៉ាស៉ីហ្វិក ថាខ្លួននឹងមិនចុះហត្ថលេខាលើ សេចក្តីថ្លែងការណ៍រួមនៃកិច្ចប្រជុំសេតវិមានឡើយ

អុននៀរ៉ា៖ ប្រទេសដីកោះសូឡូម៉ុន (Solomon) បានប្រាប់ដល់បណ្តាមេដឹកនាំនៃប្រទេសក្នុងតំបន់ប៉ាស៊ីហ្វិក ដែលត្រូវបានអញ្ជើញឱ្យចូលរួមកិច្ចប្រជុំនៅឯសេតវិមាន ជាមួយប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន ថាខ្លួននឹងមិនចុះហត្ថលេខាលើ សេចក្តីប្រកាសរួមនៃកិច្ចប្រជុំកំពូលនេះឡើយ។ នេះបើយោងតាមការចុះផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី២៨ ខែកញ្ញា ឆ្នាំ២០២២។

យោងតាមកំណត់ហេតុមួយដែល Reuters ទទួលបាន គឺប្រហែលដោយសារការព្រួយបារម្ភ អំពីទំនាក់ទំនងរវាងដែនកោះនេះ ជាមួយប្រទេសចិន សូឡូម៉ុន ដែលមានកិច្ចព្រមព្រៀងសន្តិសុខជាមួយទីក្រុងប៉េកាំងស្រាប់នោះ បានសរសេរលិខិតមួយផ្ញើទៅកាន់ វេទិកាកោះប៉ាស៊ីហ្វិក ហើយបានប្រាប់សមាជិកប្រទេសផ្សេងទៀតថា ខ្លួននឹងមិនចុះហត្ថលេខាលើសេចក្តីប្រកាស ស្តីពីភាពជាដៃគូអាមេរិក-ប៉ាស៊ីហ្វិក ក្រោយបញ្ចប់កិច្ចពិភាក្សានៅថ្ងៃទី២៩ ខែកញ្ញា នេះទេ ហើយត្រូវការពេលវេលាបន្ថែមទៀតសម្រាប់សភា ដើម្បីធ្វើការពិចារណា។

គួរបញ្ជាក់ថា បណ្តាមេដឹកនាំមកពីប្លុកកោះប៉ាស៊ីហ្វិក ត្រូវបានអញ្ជើញឱ្យចូលរួមក្នុងកិច្ចប្រជុំកំពូល នៅសេតវិមាន រយៈពេលពីរថ្ងៃ ដែលចាប់ផ្តើមពីថ្ងៃពុធនេះ ដោយរដ្ឋបាលរបស់លោក បៃដិន កំពុងស្វែងរកការប្រកួតប្រជែងឥទ្ធិពលជាមួយប្រទេសចិន នៅក្នុងតំបន់មហាសមុទ្រប៉ាស៊ីហ្វិកខាងត្បូង ដែលជាតំបន់យុទ្ធសាស្ត្រដ៏សំខាន់៕

ដោយ៖ Puthinews

Telegram Channel: Puthi News

Puthinews Android app: Puthi News

Youtube Channel: Puthi News

- Advertisement -spot_imgspot_img
- Advertisement -spot_imgspot_img

អានបន្ត

spot_img
spot_imgspot_img