30 C
Phnom Penh
Wednesday, February 12, 2025

សូមប្រយ័ត្ន! ស្ថានភាពទឹកស្ពានកំពង់ទួល និងតាមសណ្តរស្ទឹងព្រែកត្នោត កំពុងតែហក់ឡើងជាថ្មី

ភ្នំពេញ៖ ស្ថានភាពទ្វារទឹក ស្ពានកំពង់ទួល និងតាមសណ្តរស្ទឹង ព្រែកត្នោត កំពុងតែហក់ឡើងជាថ្មី ខណៈអាជ្ញាធរអំពាវនាវឱ្យប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិសាស្ត្រមួយចំនួន ដែលនៅក្បែរនោះ ត្រូវបង្កើនការប្រុងប្រយ័ត្នឱ្យបានខ្ពស់បំផុត ព្រមទាំងត្រៀមលក្ខណៈទុកជាមុន ក្នុងករណីដែលអាចកើតមានទឹកជំនន់ជាយថាហេតុ។ នេះបើយោងតាមការឱ្យដឹងពី លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២១។

លោក ឃួង ស្រេង ដែលបានចុះ ត្រួតពិនិត្យស្ថានភាពកម្ពស់ទឹកនៅទ្វារទឹកស្ពានកំពង់ទួល និងតាមសណ្តរស្ទឹងព្រែកត្នោត ដើម្បីឲ្យអាជ្ញាធរក្នុងតំបន់ត្រៀមលក្ខណៈរួចជាស្រេច ក្នុងការជួយដល់ប្រជាពលរដ្ឋដែលរស់នៅភូមិសាស្ត្រ សង្កាត់គង់នយ សង្កាត់ទៀន សង្កាត់ស្ពានថ្ម សង្កាត់ព្រែកកំពឹស និងសង្កាត់រលួស ស្ថិតក្នុងខណ្ឌដង្កោ មានការប្រុងប្រយ័ត្ន ក្នុងករណីដែលអាចកើតមានទឹកជំនន់ជាយថាហេតុ។

សូមបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២១ ស្ថានីយពាមឃ្ល ទឹកមានកម្ពស់ ៦,៦៤ម៉ែត្រ (កើនឡើង ១,១៨ម៉ែត្រ ធៀបព្រឹកម្សិលមិញ), ទំនប់រលាំងជ្រៃ កម្ពស់ទឹកខាងមុខទ្វារ ៧,៧៦ម៉ែត្រ (កើនឡើង ០,៧៦ម៉ែត្រ ខ្ពស់ជាងកម្រិតកម្ពស់ទ្វារបិទ/ បើក), ទំនប់៧មករា កម្ពស់ទឹកខាងមុខទ្វារ ៥,៤០ម៉ែត្រ (កើនឡើង ០,៦០ម៉ែត្រ ហូរលើកម្រិតកម្ពស់ទំនប់បង្ហូរ) និង កម្ពស់ទឹកខាងក្រោយទ្វារ ៨,២០ម៉ែត្រ (កើនឡើង ១,០០ម៉ែត្រ ធៀបព្រឹកម្សិលមិញ)៕

អត្ថបទនឹងរូបភាពដោយ Puthinews

Join Telegram group: ឯកសារចំណេះដឹងសាធារណៈជន

អានបន្ត

spot_img
spot_img