31 C
Phnom Penh
Thursday, June 30, 2022

សូមប្រយ័ត្ន ! រកឃើញមឹកបកធំចំនួន ៦៨គីឡូក្រាម ផ្ទុកសារធាតុគីមី នៅត្រឡោកបែក

ភ្នំពេញ៖ មន្រ្តីជំនាញ នៃអគ្គនាយកដ្ឋានការពារអ្នកប្រេីប្រាស់ កិច្ចការបរកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ(ក.ប.ប.) សាខារាជធានីភ្នំពេញ ដោយសហការជាមួយមន្រ្តី នៃនាយកដ្ឋានមន្ទីរពិសោធន៍ និងមន្រ្តី នៃមន្ទីរពាណិជ្ជកម្មរាជធានីភ្នំពេញ បាននាំយករថយន្តពិសោនធន៍ចល័តផ្នែកម្ហូបអាហារចុះត្រួតពិនិត្យនូវគ្រឿងឧបភោគ បរិភោគគ្រប់ប្រភេទក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ មុនឱកាសបុណ្យប្រពៃណីចិន-វៀតណាមមកដល់។

យោងតាមលទ្ធផល នៃការត្រួតពិនិត្យ នៅថ្ងៃទី២៦ និង២៧ ខែមករា ឆ្នាំ២០២២ មន្រ្តីជំនាញបានរកឃើញមិនមានអនុលោមភាពលើមឹកបកធំចំនួន ៦៨គីឡូក្រាម ដែលអាជីវការលក់នៅតាមបណ្តោយផ្លូវត្រឡោកបែក ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ក្រៅពីនេះក៏បានរកឃេីញទំនិញហួសកាលបរិច្ឆេទប្រើប្រាស់ចំនួន ៤១.៩៥គីឡូក្រាម ។ ទំនិញទាំងអស់ត្រូវបានដកហូតមករក្សារទុកដើម្បីធ្វើការកម្ទេចចោល និងពិន័យដល់ម្ចាស់ទំនិញផងដែរ៕

អត្ថបទ និងរូបភាពដោយ៖ Puthinews

Telegram group: Puthinews

YOUTUBE | Puthinews

WEBSITE | Puthinews

- Advertisement -spot_imgspot_img

អានបន្ត