កំពង់ធំ៖ នាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ស្នងការដ្ឋាននគរបាលខេត្តកំពត សហការជាមួយកម្លាំងនគរបាលព្រហ្មទណ្ឌខេត្តកំពង់ធំ និងអធិការក្រុងស្ទឹងសែន ឆ្មក់បង្រ្កាបចាប់ខ្លួនជនសង្ស័យចំនួន ១២នាក់ ពាក់ព័ន្ធករណីលួចលុយនៅតាមកន្លែងវេរលុយ និងកន្លែងលក់ចាប់ហួយធំៗក្នុងភូមិសាស្រ្តខេត្តកំពត ក្រុងព្រះសីហនុ ខេត្តស្វាយរៀង ជ្រៃធំខេត្តកណ្តាល ខេត្តត្បូងឃ្មុំ និងខេត្តកំពង់ចាម នៅយប់ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២។






យោងតាមការឱ្យដឹងពីសមត្ថកិច្ចជំនាញ បានបញ្ជាក់ថា ពួកគេទាំងនោះក៏គ្រោងធ្វើសកម្មភាពក្នុងខេត្តកំពង់ធំ និងបន្តទៅធ្វើសកម្មភាពលួចនៅខេត្តសៀមរាបបន្តទៀតផងដែរ ប៉ុន្តែត្រូវបានកម្លាំងផែនការងារនគរបាលព្រហ្មទណ្ឌខេត្តកំពង់ធំ និងអធិការក្រុងស្ទឹងសែន បង្ក្រាបបានទាន់ពេលវេលា និងដោយជោគជ័យ។ បន្ទាប់ពីចាប់ខ្លួនជនសង្ស័យទាំង១២នាក់ និងវត្ថុតាង ក៏បានប្រគល់ជូននាយកដ្ឋានព្រហ្មទណ្ឌ ដើម្បីចាត់ការបន្តតាមនីតិវិធី។




នេះជាល្បិចកលរបស់ជនខិលខួចដែលមានលក្ខណៈជាក្រុម ពាក់ព័ន្ធករណីលួចលុយនៅតាមកន្លែងវេរលុយ និងកន្លែងលក់ចាប់ហួយធំៗ និងបានក្រើនរំលឹកដល់អាជីវករគ្រប់រូបឱ្យមានការប្រុងប្រយ័ត្នខ្ពស់៕
អត្ថបទ និងរូបភាពដោយ Puthinews
YOUTUBE | Puthinews