31 C
Phnom Penh
Tuesday, December 10, 2024

សិក្ខាកាមកងយោធពលខេមរភូមិន្ទ ១៥នាក់ វិល ត្រឡប់ចូលប្រទេសវិញ ក្រោយពីបញ្ចប់កម្មសិក្សាពីប្រទេសវៀតណាម

ស្តាប់អត្ថបទជាសំឡេង

ស្វាយរៀង៖ នៅថ្ងៃអាទិត្យ ៤កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១០ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង ១១និង៣០នាទី ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបាវិត បានបំពេញបែបបទ ជូនសិក្ខាកាមកងយោធពលខេមរភូមិន្ទចំនួន ១៥នាក់ ស្រី ០៤នាក់ បានបញ្ចប់កម្មសិក្សាពីប្រទេសវៀតណាម ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី បូ គឹមជួន នាយការិយាល័យបណ្តុះបណ្តាល នាយកដ្ឋានបុគ្គលិក នៃក្រសួងការពារជាតិ។

ដោយអនុវត្តតាមសេចក្តីណែនាំ របស់អនុគណៈកម្មការគ្រប់គ្រងច្រកទ្វារចេញ-ចូលប្រទេស និងការធ្វើចត្តាឡីស័ក ក្រុមការងារបានធ្វើតេស្តរហ័ស ជាលទ្ធផល(អវិជ្ជមាន) និងបន្តធ្វើចត្តាឡីស័កសិក្ខាកាមខាងលើ នៅមជ្ឈមណ្ឌលហ្វឹកហ្វឺន ជួសជុលនិងបញ្ជូនសារ ខេត្តកំពង់ស្ពឺ តាមវិធានការរបស់អនុគណៈកម្មការ៕


អត្ថបទ និងរូបភាពដោយ៖ Puthinews

អានបន្ត

spot_img
spot_img