ស្តាប់អត្ថបទជាសំឡេង
ព្រះសីហនុ៖ សមត្ថកិច្ចជំនាញបានឱ្យដឹងថា មានករណីប្រទះឃើញសាកសពស្ត្រីម្នាក់កប់ក្នុងដី លៀនចេញជង្គង់ជើងម្ខាងកណ្តាលវាល កាលពីវេលាម៉ោងប្រមាណ៨យប់ ថ្ងៃទី២១ ខែមករា ឆ្នាំ២០២២ នៅចន្លោះគីឡូម៉ែត្រលេខ១៩៩-២០០ ខាងជើងផ្លូវជាតិលេខ៤ ចំងាយ៥០០ម៉ែត្រ ស្ថិតក្នុងភូមិអូរតាសេក ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។


ក្រោយទទួលបានការប្រទះឃើញសាកសពនេះ នៅម៉ោង៩ព្រឹក ថ្ងៃទី២២ ខែមករា សម្លាំងសមត្ថកិច្ចជំនាញរួម និងស្ថាប័នពាក់ព័ន្ធបាននាំគ្នាចុះទៅធ្វើការហ៊ុព័ទ្ធចំណុចកើតហេតុ និងកាយដីយកសាកសពដើម្បីពិនិត្យ។ សមត្ថកិច្ចជំនាញកោសល្យវិច័យ បានឱ្យដឹងថា សភាពសាកសព (មិនស្គាល់អត្តសញ្ញាណ) ភេទស្រី កម្ពស់ ១,៥៥ម៉ែត្រ អាយុប្រហែល១៥-១៨ឆ្មាំ សម្បុរស សក់ពណ៌ទង់ដែង ខ្លៀកខោខ្លី អាវដៃខ្លី ពណ៌ផ្កាឈូក(ខោអាវឈុត) ពាក់ខ្សែកពណ៌ប្រាក់ បណ្តោងហ្គិចពណ៌ខៀវ ម្រាមដៃកណ្តាលខាងឆ្វេង ពាក់ចិញ្ចៀនពណ៌ប្រាក់។ ចំណែកនៅលើខ្លួនមានស្នាមសាក់ស្មាស្តាំ សាក់អក្សរ sexy ខ្នងសាក់រូបយ័ន្ត លើស្មាឆ្វេងផ្នែកខាងក្រោយសាក់រូបមេអំបៅ។ សពមានសភាពរលេះរលួយ ដៃជាប់ខ្នោះ បាក់ដើមដៃស្តាំ កំភួនជើង និងភ្លៅស្តាំជាំខ្មៅ លើទ្រូងស្តាំក្រោមក្លៀកដាច់រលាត់ ក្បាលលើត្រចៀកឆ្វេងហើមប៉ោង ធ្លុះក្រោមផ្ចិតផ្នែកខាងឆ្វេង។


បច្ចុប្បន្ន ក្រោយធ្វើកោសល្យវិច័យរួច ខាងជំនាញកោសល្យវិច័យបានធ្វើការសន្និដ្ឋានថា ជាករណីវាយ និងចាក់សម្លាប់(ឃាតកម្ម)។ បន្ទាប់ពីពិនិត្យនៅកន្លែងកើតហេតុរួច សមត្ថកិច្ចបានវិចខ្ចប់សាកសពបានយកទៅតម្កល់នៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ។ ទន្ទឹមនឹងនេះ ក្រុមសមត្ថកិច្ចជំនាញកំពុងបើកការស៊ើបអង្កេត និងស្រាវជ្រាវស្វែងរកជនពាក់ព័ន្ធយកមកផ្តន្ទាទោសទៅតាមច្បាប់៕








អត្ថបទ និងរូបភាពដោយ៖ Puthinews
Telegram group: ឯកសារចំណេះដឹងសាធារណៈជន
YOUTUBE | Puthinews
WEBSITE | Puthinews