34 C
Phnom Penh
Monday, February 6, 2023

សាហាវណាស់តុលាការ មីយ៉ាន់ម៉ា កាត់ទោសប្រហារជីវិតនិស្សិត ៧នាក់

អង្គការសហប្រជាជាតិបាននិយាយថា របបសឹកយោធាមីយ៉ាន់ម៉ាបានកាត់ទោសប្រហារជីវិតយ៉ាងហោចណាស់ ៧នាក់ថែមទៀតនាពេលថ្មីៗនេះ ដែលធ្វើឱ្យចំនួនអ្នកដែលទទួលទោសប្រហារជីវិតសរុបកើនដល់ ១៣៩នាក់ហើយ។

អ្នកនាំពាក្យរបបសឹកយោធាមិនបានឆ្លើយតបទៅនឹងការអំពាវនាវពីក្រៅប្រទេសដែលព្យាយាមសុំការបញ្ជាក់ពីការកាត់ទោសប្រហារជីវិតចុងក្រោយនេះទេ ដែលអង្គការសហប្រជាជាតិបានចោទប្រកាន់របបសឹកយោធាមីយ៉ាន់ម៉ាថា បានប្រើទោសប្រហារជីវិតជាឧបករណ៍ដើម្បីកម្ចាត់គូប្រជែង។

ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា មានអ្នកទោសយ៉ាងហោចណាស់ ៧នាក់ជានិស្សិត ត្រូវបានកាត់ទោសប្រហារជីវិតដោយតុលាការយោធា។

បើយោងតាមសារព័ត៌មានក្នុងស្រុកបានឱ្យដឹងថា និស្សិតនៃសាកលវិទ្យាល័យក្នុងទីក្រុងយ៉ាំងហ្គោនត្រូវបានចាប់ខ្លួនកាលពីខែមេសា ហើយត្រូវចោទប្រកាន់ពាក់ព័ន្ធនឹងហេតុការបាញ់ប្រហារនៅធនាគារ។

សហជីពនិស្សិតនៃសាកលវិទ្យាល័យ (ដាកង) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា៖ “ការកាត់ទោសប្រហារជីវិតនិស្សិតទាំងនេះ គឺជាការសងសឹករបស់ពួកយោធា”។ ទន្ទឹមគ្នានេះ អង្គការសហប្រជាជាតិក៏កំពុងស៊ើបអង្កេតរបាយការណ៍ដែលនិយាយថា មានសកម្មជនយុវជន ៤នាក់ផ្សេងទៀតត្រូវបានកាត់ទោសប្រហារជីវិតកាលពីថ្ងៃព្រហស្បតិ៍៕

ដោយ៖ Puthinews

Telegram Channel: Puthi News

Puthinews Android app: Puthi News

Youtube Channel: Puthi News

- Advertisement -spot_imgspot_img
- Advertisement -spot_imgspot_img

អានបន្ត

spot_img
spot_imgspot_img