27 C
Phnom Penh
Monday, July 15, 2024

សាលាដំបូងខេត្តមណ្ឌលគិរីសម្រេចឃុំខ្លួនស្ត្រីជាប្រពន្ធចុងដែលនាំបក្ខពួកទៅគាស់ផ្ទះប្រពន្ធដើម

ខេត្តមណ្ឌលគីរី៖ កាលពីល្ងាចថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៣ តុលាការខេត្តមណ្ឌលគិរី បានសម្រេចឃុំខ្លួនជាបណ្តោះ អាសន្នដាក់ពន្ឋនាគារខេត្ត លើស្ត្រីម្នាក់ដែលជាប្រពន្ឋចុង ដែលបាននាំគ្នីគ្នាបក្ខពួកទៅគាស់ជញ្ជាំងផ្ទះប្រពន្ឋដើម ប្រមូលយកឈើ ហើយត្រូវជាប់ចោទពីបទ លួចមានស្ថានទម្ងន់ទោស ដែលប្រព្រឹត្តនៅភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា ។

ប្រភពព័ត៌មានបានឲ្យដឹងថា ករណីខាងលើមានដើម ចមមុនដំបូង ដោយស្ត្រីជនសង្ស័យឈ្មោះ គាំ ច័ន្ទណា ត្រូវជាប្រពន្ឋចុងរបស់បុរសឈ្មោះ សក្តិ កាក់ បានប្តឹងប្តីរបស់ខ្លួនឲ្យជាប់ពន្ឋនាគារព្រោះរឿងហិង្សា ។

ក្រោយមកនៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣ ស្ត្រីឈ្មោះ គាំ ច័ន្ទណា(ប្រពន្ឋចុង) បាននាំគ្នីគ្នាកម្មករចំនួនបួននាក់ ទៅគាស់ជញ្ជាំងផ្ទះទុកចោលមួយកន្លែង ដែលជាកម្មសិទ្ឋរបស់ឈ្មោះ សក្តិ កាក់ និងប្រពន្ឋដើមឈ្មោះ ចាន់ ស៊ីណាន ដើម្បីប្រមូលយកឈើក្តារចំនួន២០សន្លឹក ។

ប្រភពបន្តថា ក្រោយធ្វើសកម្មភាពខាងលើពីសំណាក់ស្ត្រីប្រពន្ឋចុង ប្រពន្ឋដើមឈ្មោះ ចាន់ ស៊ីណាន បានដាក់ពាក្យបណ្តឹងទៅសមត្ថកិច្ចករណីលួចក្តារ។

បន្ទាប់ពីនគរបាលបានទទួលពាក្យបណ្តឹង និងឆ្លងទៅព្រះរាជអាជ្ញាបានធ្វើលិខិតកោះហៅ គាំ ច័ន្ទណា ចំនួនពីរលើកមកសាកសួរ។ ប៉ុន្តែស្ត្រីឈ្មោះ គាំ ចន្ទ័ណា មានលេសចេតនាមិនចូលខ្លួនតាមការកោះហៅទាំងពីរលើក។ ដោយអនុវត្តតាមវិធានជំនាញ នគរបាលបាន ស្នើរសុំទៅខាងអយ្យការអមសាលាដំបូងចេញដីកាបញ្ជាឱ្យចូលខ្លួនឲ្យបានមុនថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៣ ។

ប្រភពបន្តថា នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៣ វេលាម៉ោងប្រហែល៣រសៀល នគរបាលបានចុះអនុវត្តតាមដីកាបញ្ជាឱ្យចូលខ្លួន នាំឈ្មោះ គាំ ចន្ទ័ណា ពីស្រុកកែវសីមា ទៅសួរចម្លើយ និងឃាត់ខ្លួននៅស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី។ នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ ២០២៣ ក៏ត្រូវចៅក្រមស៊ើបសួរសាលាដំបូងខេត្ត មណ្ឌលគិរី សម្រេចឃុំខ្លួនបណ្តោះអាសន្ននៅពន្ធនាគារខេត្ត ពីបទលួចមានស្ថានទម្ងន់ទោស៕

ដោយ៖ Puthinews

Youtube Channel: Puthi News

Telegram Channel: Puthi News

Puthinews Android app: Puthi News

អានបន្ត

spot_img