26 C
Phnom Penh
Tuesday, February 7, 2023

សហរដ្ឋអាមេរិកត្រៀមខ្លួនសម្រាប់កិច្ចចរចាជាមួយរុស្ស៉ី លើសន្ធិសញ្ញានុយក្លេអ៊ែរ

(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិក នៅតែត្រៀមខ្លួនជានិច្ច សម្រាប់កិច្ចចរចាជាមួយរុស្ស៉ី ជុំវិញសន្ធិសញ្ញានុយក្លេអ៊ែរ បើទោះជាទីក្រុងមូស្គូបានចោទប្រកាន់ថាទីក្រុង វ៉ាស៊ីនតោន កំពុងប្រកាន់អាកប្បកិរិយាប្រឆាំងនឹងរុស្ស៉ី ដែលជាមូលហេតជំរុញឱ្យខ្លួនដើរចេញពីកិច្ចចរចាក៏ដោយ។ នេះបើតាមក្រសួងការបរទេសអាមេរិក ដកស្រង់ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី០៣ ខែធ្នូ ឆ្នាំ២០២២។

រុស្ស៉ី កាលពីដើមសប្ដាហ៍កន្លងទៅនេះ បានដកខ្លួនចេញពីកិច្ចចរចាលើសិទ្ធិសញ្ញានុយក្លេអ៊ែរ New START ជាមួយសហរដ្ឋអាមេរិក ក្នុងទីក្រុងគែរ ប្រទេសអេហ្ស៉ីប។ New START គឺជាសន្ធិសញ្ញាចុងក្រោយមួយរវាងមហាអំណាចនុយក្លេអ៊ែរទាំង២ ដែលកំណត់ចំនួនក្បាលគ្រាប់នុយក្លេអ៊ែរ។ ជុំវិញបញ្ហានេះដែរ អ្នកនាំពាក្យ ក្រសួងការបរទេសអាមេរិក លោក Ned Price បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មាននៅថ្ងៃសុក្រសប្ដាហ៍នេះដូច្នេះថា «យើងនៅតែបន្តត្រៀមខ្លួនជានិច្ចសម្រាប់ កិច្ចចរចាជាមួយរុស្ស៉ី លើសន្ធិសញ្ញា​ New START…ហើយយើងបានប្ដេជ្ញាចិត្តចំពោះ New START»។

គួរបញ្ជាក់ថា ទំនាក់ទំនងរវាងរុស្ស៉ី និងសហរដ្ឋអាមេរិក បានធ្លាក់ចុះដល់កម្រិតទាបបំផុត ចាប់តាំងពីរុស្ស៉ីធ្វើសង្រ្គាមឈ្លានពានប្រឆាំងអ៊ុយក្រែន កាលពីខែកុម្ភៈមក ដោយជំរុញឱ្យទីក្រុងវ៉ាស៊ីនតោន ដាក់ទណ្ឌកម្មប្រឆាំងរុស្ស៉ី និងផ្ដល់ជំនួយសេដ្ឋកិច្ច ក៏ដូចជាអាវុធរាប់ពាន់លានដុល្លារដល់ទីក្រុងកៀវ៕

ដោយ៖ Puthinews

Telegram Channel: Puthi News

Puthinews Android app: Puthi News

Youtube Channel: Puthi News

- Advertisement -spot_imgspot_img
- Advertisement -spot_imgspot_img

អានបន្ត

spot_img
spot_imgspot_img