35 C
Phnom Penh
Monday, September 9, 2024

សម្ព័ន្ធមិត្តលោក ពូទីន ទាមទារឱ្យសងសឹក បន្ទាប់ពីការផ្ទុះនៅព្រំដែន រុស្ស៊ី

មនុស្សចំនួន៣នាក់បានស្លាប់ និងផ្ទះរាប់រយខ្នងរងការខូចខាត នៅក្នុងហេតុការណ៍ ដែលទំនងជាការវាយប្រហារតាមអាកាសរបស់អ៊ុយក្រែន ទៅលើទីក្រុង Belgorod នៅព្រំដែនរុស្ស៊ី កាលពីថ្ងៃអាទិត្យទី០៣ ខែកក្កដា។

អភិបាលក្រុង Belgorod លោក Vyacheslav Gladkov បានអះអាងថា ការផ្ទុះជាច្រើនលើកបានវាយប្រហារទីក្រុងមានប្រជាជនជិត ៤០០ ០០០នាក់ ដែលស្ថិតនៅចម្ងាយ៤០គីឡូម៉ែត្រ ភាគខាងជើងព្រំដែនជាមួយអ៊ុយក្រែន។

លោក Gladkov បាននិយាយតាមរយៈកម្មវិធីផ្ញើសារ Telegram ថា យ៉ាងហោចណាស់អាផាតមិនចំនួន១១ និងផ្ទះ៣៩ខ្នង ត្រូវរងការខូចខាត រួមទាំង ៥ខ្នងត្រូវបានបំផ្លាញទាំងស្រុងផងដែរ។

សមាជិកសភាជាន់ខ្ពស់រុស្ស៊ី និងជាសម្ព័ន្ធមិត្តលោក ពូទីន គឺលោក Andrei Klishas បានចោទប្រកាន់អ៊ុយក្រែនពីការបាញ់ផ្លោងដាក់ទីក្រុង Belgorod ហើយអំពាវនាវឱ្យមានការឆ្លើយតបយ៉ាងម៉ឺងម៉ាត់។

លោក Klishas បានសរសេរនៅលើ Telegram ថា “ការស្លាប់របស់ជនស៊ីវិល និងការបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធស៊ីវិលនៅទីក្រុង Belgorod គឺជាសកម្មភាពលុកលុយដោយផ្ទាល់ពីសំណាក់អ៊ុយក្រែន ហើយទាមទារឱ្យមានការឆ្លើយតបធ្ងន់ធ្ងរបំផុត រួមទាំងយោធាផងដែរ”។

ទីក្រុងមូស្គូបានចោទប្រកាន់ទីក្រុង កៀវ ពីការវាយប្រហារជាច្រើនលើក លើទីក្រុង Belgorod និងតំបន់ផ្សេងទៀតជាប់ព្រំដែនអ៊ុយក្រែន ចាប់តាំងពីការលុកលុយរបស់រុស្ស៊ីនៅថ្ងៃទី២៤ ខែកុម្ភៈមក។

ទោះបីជាយ៉ាងណាក៏ដោយ អ៊ុយក្រែន មិនបានអះអាងពីការទទួលខុសត្រូវនោះទេ ប៉ុន្តែបានពណ៌នា ឧបទ្ទវហេតុនេះថា ជាការតបស្នង និងជាកម្មផលសម្រាប់សកម្មភាពរបស់រុស្ស៊ី៕

ដោយ៖ Puthinews

Telegram Channel: Puthinews

Youtube Channel: Puthi News

Puthinews Android app: Puthi News

អានបន្ត

spot_img
spot_img