30 C
Phnom Penh
Saturday, October 1, 2022

សម្តេចព្រះពោធិ៍វ័ង្ស អំ លីមហេង៖ បុគ្គលណាសេពគប់នឹងបណ្ឌិត រមែងទទួលបានប្រយោជន៍បច្ចុប្បន្ន ប្រយោជន៍បរលោក និងប្រយោជន៍ព្រះនិព្វាន

(ភ្នំពេញ)៖ សម្តេចព្រះពោធិ៍វ័ង្សកិត្តិបណ្ឌិត អំ លីមហេង សម្តេចព្រះសង្ឃនាយករងទី១ នៃគណៈមហានិកាយ និងជាព្រះប្រធានថេរសភានៃពុទ្ធសាសនាកម្ពុជា មានព្រះបន្ទូលថា បុគ្គលណាសេពគប់នឹងបណ្ឌិត តែងបានប្រយោជន៍រួមមាន៖ ប្រយោជន៍បច្ចុប្បន្ន ប្រយោជន៍បរលោក និងប្រយោជន៍ដ៏ធំផុត គឺប្រយោជន៍ព្រះនិព្វាន ពុំខានឡើយ។

សម្តេចព្រះពោធិ៍វ័ង្សកិត្តិបណ្ឌិត អំ លីមហេង មានព្រះបន្ទូលយ៉ាងដូចនេះ នាព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២២នេះ ក្នុងឱកាសនិមន្តជាព្រះអធិបតីភាព ក្នុងពិធីចែក សក្ខីបត្រ ដល់សិក្ខាកាមអាជីវកម្មសម្មាមគ្គជំនាន់ទី១ និងការប្រកាសបើកសិក្ខាសាលាអាជីវកម្មសម្មាមគ្គជំនាន់ទី២ ដែលបានរៀបចំឡើងនៅរមណីយដ្ឋានត្នោតជុំ ភូមិកោះក្របី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ និងមានការចូលរួមពីមហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ អៀង សុធារ៉ា ទីប្រឹក្សាគណៈសង្ឃ និងជាអ្នកផ្តួចផ្តើមការសិក្សា អាជីវកម្មសម្មាមគ្គ, លោកបណ្ឌិត ម៉ី កល្យាណ ទីប្រឹក្សាជាន់ខ្ពស់នៃឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ និងជាប្រធានក្រុមធម្មសកម្ម រួមទាំងមានសិក្ខាកាមជាច្រើនរូបទៀត។

សម្តេចព្រះពោធិ៍វ័ង្សកិត្តិបណ្ឌិត អំ លីមហេង មានព្រះបន្ទូលយ៉ាងដូចនេះ «ព្រះសម្មាសម្ពុទ្ធ ជាអង្គម្ចាស់នៃយើងទ្រង់ត្រាស់ទូលមាន ប្រៀនប្រដៅយើងឱ្យយើងសេពគប់ នឹងបណ្ឌិត ដែលបណ្ឌិតលោកជាអ្នកប្រព្រឹត្តធម៍ល្អ លោកប្រកបដោយ សុធា សីល: បច្ចៈ និងបញ្ញា បុគ្គលណាសេពគប់នឹងបណ្ឌិត តែងបានប្រយោជន៍ទាំង៣ គឺប្រយោជន៍បច្ចុប្បន្ន ប្រយោជន៍បរលោក និងប្រយោជន៍ដ៏ធំផុតគឺប្រយោជន៍ព្រះនិព្វាន ចឹងបុគ្គលណាសេពគប់នឹងបណ្ឌិត មានព្រះពុទ្ធជាដើម តែងសម្រេចបាននូវ ប្រយោជន៍ទាំង៣នេះ»។

សម្តេចព្រះពោធិ៍វ័ង្សកិត្តិបណ្ឌិត មានព្រះបន្ទូលទៀតថា ព្រះសម្មាសម្ពុទ្ធ ទ្រង់ក៏បានសម្តែងឱ្យកុំសេពគប់នឹងពាល ដែលការសេពគប់នឹងពាលគឺនាំឱ្យខាតនូវប្រយោជន៍ ទាំង៣នេះផងដែរ។ សម្រាប់សិក្ខាកាមដែលបានរៀនក្នុងសិក្ខាសាលាអាជីវកម្មសម្មាមគ្គ ជាថ្នាក់រៀនដែលល្អ ដែលជាប្រយោជន៍ល្អនេះ ប្រៀបបាននឹងការសេពគប់ នឹងបណ្ឌិត ហើយរមែងទទួលបាននូវប្រយោជន៍បច្ចុប្បន្ន ប្រយោជន៍បរលោក និងប្រយោជន៍ព្រះនិព្វាន ជាក់ជាពុំខានឡើយ។

សម្តេចព្រះពោធិ៍វ័ង្ស អំ លីមហេង មានព្រះបន្ទូលដែរថា បច្ចុប្បន្ននេះការទាស់ទែងគ្នានៅតាមស្ថាប័ន និងក្រុមហ៊ុននីមួយៗនោះ គឺដោយសារការខ្វះធម៍ និងក្តីមេត្តាក្នុងខ្លួន ការអត់សីល ហើយបើសិនជាមនុស្សម្នាក់ៗ មានសីល៥នៅក្នុងខ្លួននោះ គឺនឹងមិនចេះឈ្លោះប្រកែកគ្នានោះទេ។

ជាមួយគ្នានេះសម្តេចព្រះពោធិ៍វ័ង្ស ក៏បានបង្ហាញក្តីរីករាយយ៉ាងពន់ពេក ដែលឃើញម្ចាស់អាជីវកម្ម ម្ចាស់ក្រុមហ៊ុនផ្សេងៗ បានធ្វើអាជីវកម្ម តាមបែបព្រះពុទ្ធសាសនា ដែលជាការរកស៊ីដែលល្អត្រឹមត្រូវបំផុត និងបានសំនូមពរឱ្យមហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ អៀង សុធារ៉ា បង្កើតឱ្យមានសិក្ខាសាលាអាជីវកម្មសម្មាមគ្គ ឱ្យបានកាន់តែ ច្រើនវគ្គបន្ថែមទៀត ដើម្បីឱ្យសិក្ខាកាមដែលជាម្ចាស់អាជីវកម្ម និងក្រុមហ៊ុន អាចយកទៅប្រតិបត្តិនៅក្នុងស្ថាប័នរៀងខ្លួន ដើម្បីបង្កើតជាការរកស៊ីដែលត្រឹមត្រូវ និងជាប្រយោជន៍ផងដែរ។

មហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ អៀង សុធារ៉ា បានឱ្យដឹងដែរថា សិក្ខាសាលានេះដែរធ្វើឡើងដើម្បីជាការបង្រៀនដល់អាជីវករ ពាណិជ្ជករ ឫអ្នករកស៊ី ចេះធ្វើអាជីវកម្ម ឱ្យបានតាមផ្លូវកណ្តាល ហើយតាមវិធីដែលត្រឹមត្រូវ តាមព្រះសម្មាសម្ពុទ្ធដែលព្រះអង្គបានសម្តែង ហើយនៅពេលដែលការរៀននេះបានត្រឹមត្រូវបានព្រះពុទ្ធវចនៈ ត្រឹមត្រូវតាមទានសីល ហើយយកទៅអនុវត្តន៍ពិតប្រាកដហើយនោះ នឹងបានជាសេចក្តីចម្រើន បានជាប្រយោជន៍ និងបានសេចក្តីសុខ។

មហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ អៀង សុធារ៉ា បានបន្ថែមទៀតថា សម្រាប់សិក្ខាសាលាអាជីវកម្មសម្មាមគ្គ លោកនឹងនៅតែបន្តឱ្យបានច្រើនវគ្គបន្ថែមទៀត ដើម្បីបណ្តុះ អាជីវករឱ្យធ្វើអាជីវកម្មកម្មសម្មាមគ្គ ដើម្បឱ្យសិក្ខាមអាចទទួលបានចំណោះដឹង និងជាប្រយោជន៍សម្រាប់ខ្លួនឯង និងសង្គមផងដែរ៕

ដោយ៖ Puthinews

Telegram Channel: Puthi News

Youtube Channel: Puthi News

Puthinews Android app: Puthi News

- Advertisement -spot_imgspot_img
- Advertisement -spot_imgspot_img