32 C
Phnom Penh
Monday, September 9, 2024

សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងអំណរគុណចំពោះការបរិច្ចាគថវិកាដល់ «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន»

សម្តេចធិបតី ហ៊ុន ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាអ្នកប្រកាសបង្កើត «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន» នៅរសៀលថ្ងៃទី២ ទំទី២ ខែកញ ខែកញ្ញា ឆ្នាំ២០២៤នេះ បាន ថ្លែងអំណរគុណព្រះរាជគុណ និងអរគុណយ៉ាងជ្រាលជ្រៅប្រគេនថ្វាយជូន ចំពោះព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ អង្គ ព្រះមហាក្សត្រ ព្រះមហាក្សត្រី សម្តេច សម្តេច ឯកឧត្តម លោក ជំទាវ លោក លោកស្រី លោកយាយ លោកតា អ៊ំ ពូ មីង និងបងប្អូនជនរួមជាតិទាំងអស់ ដែលបានការចូលរួមបរិច្ចាគថវិកា «ម៉ូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន»។សម្តេចនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា តាមរយៈការសស្រាក់សស្រាំចូលរួមបរិច្ចាគថវិកា មានតិច មានច្រើនទៅតាមលទ្ធភាព និងប្រកបដោយស្នាមញញឹមសប្បាយរីករាយ បានបង្ហាញមហាសាមគ្គីជាតិ និងស្មារតីខ្មែរតែមួយ។ ជាមួយគ្នានេះសម្តេចសូមបន្តអំពាវនាវដល់ជនរួមជាតិ មេត្តាបន្តចូលរួមឱ្យបានកាន់តែច្រើនមូលមីបន្ថែមទៀត ហើយក្រុមការងារមូលនិធិនឹងបន្តទទួលស្វាគមន៍ដោយក្តីរីករាយ។

ដោយ៖ Puthinews

Youtube Channel: Puthi News

Telegram Channel: Puthi News

Puthinews Android app: Puthi New

អានបន្ត

spot_img
spot_img