32 C
Phnom Penh
Monday, September 9, 2024

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ក្នុងតំបន់អាស៊ាន មានប្រជាជនប្រមាណ ជាង៦០លាននាក់ ជាម្ចាស់អាជីវកម្ម ដែលជាស្ត្រី ហើយស្ត្រីគឺជាម្ចាស់អាជីវកម្មចម្បងនៅកម្ពុជា

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ក្នុងតំបន់អាស៊ាន មានប្រជាជនប្រមាណ ៩,៨% ឬជាង៦០លាននាក់ ដែលជាម្ចាស់អាជីវកម្ម ដែលជាស្រ្តី ហើយស្រ្តីគឺជាម្ចាស់អាជីវកម្មចម្បងហើយស្ថិតជាម្ចាស់អាជីវកម្មចម្បងនៅកម្ពុជាសហប្អូនធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា តួលេខនេះ គឺជាតឹកតាងមិនអាចប្រកែកបាន ដែលបង្ហាញពីស្មារតីសហគ្រិនភាពរបស់ស្ត្រី ក្នុងតំបន់អាស៊ាន និងកម្ពុជា យ៉ាងណាក្តី, យើងក៏ត្រូវទទួលស្គាល់ថា ដំណើរការធុរកិច្ចរបស់ពួកគេ ក៏ មិនមែនងាយស្រួលនោះដែរ។ បន្ថែមពីនោះទៀត សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ទោះបីជាស្ត្រីមានភាពធន់នឹងការតាំងចិត្តរឹងមាំក៏ដោយ, សហគ្រិនស្រ្តី នូវជួបប្រទះនឹងបញ្ហាប្រឈមជាច្រើនដូចជា៖ ភាពមានកម្រិតនៃលទ្ធភាពទទួលបានហិរញ្ញវត្ថុទីផ្សារ បណ្តាញធុរកិច្ច និងកាលានុវត្តការងារ សម្រាប់កំណើតការអភិវឌ្ឍន៍។ សម្តេច ធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថារដ្ឋាភិបាលអាស៊ាន រួមទាំងកម្ពុជា ទទួលស្គាល់បញ្ហាប្រឈមរបស់សហគ្រិនស្ត្រី និងយល់អំពីតួនាទីសំខាន់របស់ស្ត្រី ក្នុងការសម្រេចបាននូវិសមភាពយេនឌ័រ និងកំណើនសេដ្ឋកិច្ច ក្នុងន័យថា យើងបាននិងកំពុងធ្វើការយ៉ាងសកម្ម ក្នុងការយកឈ្នះលើឧបសគ្គទាំងនេះ។

ដោយ៖ Puthinews

Youtube Channel: Puthi News

Telegram Channel: Puthi News

Puthinews Android app: Puthi New

អានបន្ត

spot_img
spot_img