27 C
Phnom Penh
Monday, July 15, 2024

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាកំពុងតែចាកចេញពីប្រទេសអភិវឌ្ឍន៍តិច និង ត្រូវរស់ពឹងលើខ្លួនឯង ទើបមានចីរភាព និងខ្លាំង

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានឱ្យដឹងថា កម្ពុជាកំពុងតែចាកចេញពីប្រទេសអភិវឌ្ឍន៍តិច(LDC) នៅឆ្នាំ២០២៩ ដែលត្រូវបញ្ចប់រយៈពេល៥ឆ្នាំខាងមុខ ដើម្បីក្លាយជាប្រទេសដែលមានសមត្ថភាពគ្រប់គ្រាន់ក្នុងការរស់ពឹងអាស្រ័យលើខ្លួនឯង ដោយភាពធន់មាំ មិនខ្ចីដង្ហើមគេដក។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា« បើយើងពង្រឹងខ្លួនឯង ដាក់ទិសដៅឱ្យក្លាយជាប្រទេសអ្នកមានឆ្នាំ២០៥០ មិនត្រឹមតែចាកចេញពីប្រទេសដែលក្រីក្រប្រទេសដែលអភិវឌ្ឍន៍តិចនោះទេ ប៉ុន្តែក្លាយជាប្រទេសអ្នកមាន២០៥០ដែលយើងហ៊ានប្រកួតផ្ទាល់ជាមួយគេ ដែលយើងដាក់ទិសដៅពង្រឹងខ្លួនឯង ចឹងការណ៍នេះគឺធានានូវឯករាជ្យភាពរបស់យើង ពាក្យថា យើងចង់ឯករាជ្យ ត្រូវតែធ្វើ បានន័យថា ត្រូវតែប្រឹងខ្លួនឯងរស់ខ្លួនឯង មិនត្រូវពឹងការអនុគ្រោះយោគយល់ដោយពីណាទេ ប្រកួតស្មើគ្នាជាមួយគ្រប់ប្រទេសទាំងអស់នេះជាអ្វីដែលត្រូវធ្វើ»។ សម្តេចធិបតី នាយករដ្ឋមន្ត្រី បានឱ្យដឹងថា មានគេសួថា ហេតុអ្វីយើងចេញពីប្រទេសអភិវឌ្ឍន៍តិច (LDC) បើនៅនឹងស្រួល? សម្រាប់កម្ពុជាត្រូវការពឹងនៅពេលយើងខ្សោយ គ្មានធនធាននិងភាពម្ចាស់ការលើខ្លួនដូចជាក្រោយបញ្ចប់សង្គ្រាមប៉ុណ្ណោះ ប៉ុន្តែពេលមានធនធានហើយ យើងត្រូវតែពង្រឹងខ្លួនឯងឱ្យបានកាន់តែប្រសើរ៕

ដោយ៖ Puthinews

Youtube Channel: Puthi News

Telegram Channel: Puthi News

Puthinews Android app: Puthi New

អានបន្ត

spot_img