27 C
Phnom Penh
Monday, July 15, 2024

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រដ្ឋាភិបាលបានយកចិត្តទុកដាក់ខ្ពស់លើការអប់រំ និងការបណ្តុះបណ្តាលដើម្បីបង្កើនធនធានមនុស្ស

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់ថា បានគូសបញ្ជាក់ថា រដ្ឋាភិបាល បានយកចិត្តទុកដាក់ខ្ពស់លើការអប់រំ និង ការបណ្តុះបណ្តាលដើម្បីបង្កើនធនធានមនុស្សដែលជាមូលដ្ឋានក្នុងឱកាសអញ្ជើញជាគ្រឹះនៃការអភិវឌ្ឍប្រទេស។អធិបតីក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតកម្រិតបរិញ្ញាបត្ររង កម្រិតបរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៃសាកលវិទ្យាល័យ លីមកុកវីង នៅហ្គ្រេនម៉ល ប៉េងហួត បឹងស្មោ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៣ខែមិថុនា ឆ្នាំ២០២៤នេះ សម្តេចធិបតី នាយករដ្ឋមន្ត្រី បានថ្លែងថា រាជ រដ្ឋាភិបាលបានបន្តខិតខំកែទម្រង់វិស័យអប់រំគ្រប់កម្រិត រួមទាំងការដាក់ចេញគោលនយោបាយ និងវិធានគន្លឹះនានាឱ្យអនុវត្តសម្រាប់បង្កើនគុណភាពអប់រំ ប្រកបដោយប្រសិទ្ធភាព បរិយាប័ន្ន និងតម្លាភាព ដើម្បីធានាឱ្យបាននូវកំណើនរស់នៅរបស់ប្រជាពលរដ្ឋ និងសេដ្ឋកិច្ច ប្រកបដោយចីរភាព និងភាពធន់ ក្នុងគោលបំណងលើកកម្ពស់នូវជីវភាពសម្រេចបាននូវចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ ក្នុងការប្រែក្លាយទៅជាប្រទេសមានចំណូលខ្ពស់។ សូមជម្រាបថានិស្សិតជ័យលាភី នៃសាកលវិទ្យាល័យ លីមកុកវីង ដែលសម្រេចបានជោគជ័យក្នុងឆ្នាំសិក្សា២០២១-២០២២ និងឆ្នាំសិក្សា២០២២- ២០២៣ សរុបចំនួន ៥៤០នាក់ (នារី ២៧៣នាក់ ដោយចែកចេញជាបីកម្រិត រួមមាន ៖ ១/ ថ្នាក់បរិញ្ញាបត្ររង ចំនួន ៦០នាក់ (នារី ៣៣នាក់), ២/ ថ្នាក់បរិញ្ញាបត្រ ចំនួន ៤៦១នាក់ (នារី ២៣៥នាក់) និង ៣/ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ចំនួន ១៩នាក់ (នារី ៥នាក់)៕

ដោយ៖ Puthinews

Youtube Channel: Puthi News

Telegram Channel: Puthi News

Puthinews Android app: Puthi New

អានបន្ត

spot_img