33 C
Phnom Penh
Sunday, December 3, 2023

សម្តេចតេជោ ហ៊ុន សែន ផ្តល់​អំណោយ​កសាង​ស្ពាន​ព្រះ​ពន្លា​នៅ​សង្កាត់​ព្រះ​ពន្លា​ ក្រុង​សិរីសោភ័ណ​

ខេត្តបន្ទាយមានជ័យ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​រាជរដ្ឋាភិបាល​កម្ពុជា​បានសម្រេច​ផ្តល់​អំណោយ​កសាង​ស្ពានបេតុង​ ព្រះ​ពន្លា​ មាន​បណ្តោយ ១២០​ម៉ែត្រ ទទឹង​១០​ម៉ែត្រ ឆ្លងស្ទឹង​សិរីសោភ័ណ ម្តុំ​វត្ត​ព្រះ​ពន្លា នា​ភូមិ​៤​និង​ភូមិ​ព្រៃ​ឬ​ស្សី​ សង្កាត់​ព្រះ​ពន្លា​ ក្រុង​សិរីសោភ័ណ ។​

នាយ​ឧ​ត្ត​ម​សេនីយ៍​ ខេង សុមេធ អគ្គ​ស្នងការរង​នគរបាលជាតិ -​ប្រធាន​កងវិស្វកម្ម​ស​ម្តេច​តេ​ជោ​ខេត្តសៀមរាប ថ្លែង​ឱ្យដឹង​កាលពី​ល្ងាច​ថ្ងៃទី​០៣ ​ខែកក្កដា​ ឆ្នាំ​២០២២ ខណៈ​អញ្ជើញ​ចុះ​ពិនិត្យ​ទីតាំង​គម្រោង​សាងសង់​ស្ពាន ។​

ក្នុងឱកាស​នោះ​ក៏មាន​វត្តមាន ឯកឧត្តម ​ខេង ស៊ុម ប្រធាន​ក្រុមប្រឹក្សា​ខេត្ត ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្ត​បន្ទាយមានជ័យ លោក​ ឡុង វុ​ធ អនុប្រធាន​មន្ទីរ​រៀបចំ​ដែ​នៃ​ដី​នគ​រោ​ប​នីយកម្ម សំណង់​និង​សុរិ​យោ​ដី​ខេត្ត លោក ​ហ៊ឹ​ល រ៉ា​យ៉ា អភិបាលក្រុង​សិរីសោភ័ណ លោក ​នាង ហាវ អភិបាលរង ​និង​ពលរដ្ឋ​ទទួលផល​ផងដែរ​។​

បើ​តាម​នាយ​ឧ​ត្ត​ម​សេនីយ៍ ​ខេង សុមេធ ឱ្យដឹងថា​ ឯកឧត្តម​ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះជួយ​ខេត្តបន្ទាយមានជ័យ​ទើបបាន​ស្នើ​ទៅ​សម្តេច​តេ​ជោ ហើយ​សម្តេច​ក៏​ឆ្លើយតប​​ថា​ ត្រូវ​ចាប់ផ្តើម​សាងសង់​ស្ពាន​មួយ​ជាបន្ទាន់ ។​

សូមបញ្ជាក់ថា សំណង់​ស្ពានបេតុង​នេះ នឹងត្រូវ​សាងសង់​ជំនួស​ស្ពានឈើ​ចាស់​ទ្រុឌទ្រោម​ដែល​បាន​បាក់​ដួលរលំ​ខូចខាត​ដោយ​ទឹកជំនន់​កាលពី​ថ្ងៃទី​១៣​ខែតុលា​ឆ្នាំ​២០២០​កន្លងមក។​ ការសាងសង់​នេះ ជា​ឆ្លើយតប​ទាន់​ចិត្ត បន្ទាប់ពី​ព្រះសង្ឃ អាចារ្យ គណកម្មការ ពុទ្ធបរិស័ទ ពលរដ្ឋ​នៅ​សង្កាត់​ព្រះ​ពន្លា​និង​ក្រុង​សិរីសោភ័ណ​បាន​សំណូមពរ​កាលពី​អំឡុង​យុទ្ធនា​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់​អាណត្តិ​ទី​៥ ដែល​បាន​បោះឆ្នោត​កាលពី​ថ្ងៃទី​០៥ ​ខែមិថុនា​ ឆ្នាំ​២០២២ ថ្មីៗ៕

ដោយ៖ Puthinews

Telegram Channel: Puthinews

Youtube Channel: Puthi News

Puthinews Android app: Puthi News

អានបន្ត

spot_img
spot_img