27 C
Phnom Penh
Sunday, June 26, 2022

សម្ដេច ស ខេង មានជំនឿយ៉ាងមុតម៉ាំថា (កម្ពុជា-ឡាវ) គឺនៅតែបន្តរក្សាគោលការណ៍កសាងព្រំដែនមិត្តភាព សន្តិភាព និងការអភិវឌ្ឍន៍

ខេត្តព្រះវិហារ៖សម្ដេច ស ខេង មានប្រសាសន៍ថា សម្តេចពិតជាមានជំនឿយ៉ាងមុតម៉ាំថា ទំនាក់ទំនងសហប្រតិបត្តិការរវាងប្រទេសទាំងពីរ (កម្ពុជា-ឡាវ) គឺនៅតែបន្តរក្សាគោលការណ៍កសាងព្រំដែនមិត្តភាព សន្តិភាព សហប្រតិបត្តិការ និងការអភិវឌ្ឍន៍បន្តទៅទៀត។

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មានប្រសាសន៍យ៉ាងដូច្នេះ នៅថ្ងៃអង្គារនេះ ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការវេទិកាអុំទូក និងសំណង់សិល្បការផ្សេងៗស្ថិតក្នុងភូមិកំពង់ស្រឡៅ ឃុំកំពង់ស្រឡៅមួយ ស្រុកឆែប ខេត្តព្រះវិហារ។

សម្តេចស ខេង មានប្រសាសន៍ថ្លែងអរគុណ និងការកោតសរសើរចំពោះកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ជាពិសេសកម្លាំងដែលបានឈរតាម ព្រំដែនរវាងកម្ពុជា និងឡាវ ដែលកន្លងទៅនេះបានបំពេញបេសកម្មរបស់ខ្លួនប្រកបដោយជោគជ័យដោយធ្វើឲ្យព្រំដែន នៃប្រទេសទាំងពីរ ដែលមានជាប់ពាក់ព័ន្ធខេត្តព្រះវិហារ ខេត្តស្ទឹងត្រែង ខេត្តរតនគិរីផង មានសុខសន្តិភាព ទោះបីថាមានបញ្ហាខ្លះតិចតួច ប៉ុន្តែរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជារដ្ឋាភិបាលប្រជាមានិតឡាវ បានយកចិត្តទុកដាក់ ដើម្បីនិងដោះស្រាយបញ្ហាបញ្ចប់ ទោះបីនៅសល់បញ្ហាខ្លះដែលយើងត្រូវដោះស្រាយជាមួយគ្នា ប៉ុន្តែឈរលើគោលការណ៍ដោះស្រាយដោយសន្តិវិធី និងមានការស្រុះស្រួលគ្នា។ អញ្ចឹងទេបេសកម្មរបស់កងកម្លាំងយោធពលខេមរភូមិន្ទ និងកម្លាំងនគរបាលជាតិ ដែលឈរតាមបន្ទាត់ព្រំដែននេះ គឺពិតជាបានរួមចំណែកយ៉ាងសំខាន់ណាស់ដែលបង្កលក្ខណៈសម្បត្តិដល់ប្រជាពលរដ្ឋនៅក្នុងខេត្តដែលមានការពាក់ព័ន្ធរស់នៅ និងប្រកបរបរទទួលទាន បានដោយសុខស្រួល។

សម្ដេចស ខេង មានប្រសាសន៍ថ្លែងអរគុណ ចំពោះខេត្តចម្ប៉ាសាក់ ក៏ដូចជារដ្ឋាភិបាល នៃសាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ដែលតែងតែកម្កល់នូវកិច្ចសហប្រតិបត្តិការល្អ ជាមួយនិងព្រះរាជាណាចក្រកម្ពុជា ហើយជាពិសេសខេត្តដែលជាប់ព្រំដែនកម្ពុជា គឺតែងតែយកចិត្តទុកដាក់ដើម្បីទំនាក់ទំនងសហប្រតិបត្តិការ ការជួបគ្នា ដើម្បីដោះស្រាយបញ្ហានានាដែលកើតឡើងនៅតាមព្រំដែនស្របតាមគោលការណ៍របស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជារដ្ឋាភិបាលឡាវ និងគោលការណ៍របស់ក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងសន្តិសុខសាធារណៈឡាវ។
ហើយដោយឡែក សម្រាប់ក្រសួងមហាផ្ទៃ និងក្រសួងសន្តិសុខសាធារណៈឡាវ តែងតែប្រកាន់ភ្ជាប់នូវរបបជួបគ្នាប្រចាំឆ្នាំទោះបីមានជំងឺកូវីដ-១៩ បានរំខានយើង ប៉ុន្តែយើងក៏រកមធ្យោបាយទាក់ទងជួបប្រជុំជាមួយគ្នាអនឡាញនានា ដើម្បីជជែកផ្លាស់ប្តូរអំពីវឌ្ឍនភាព ឬមួយក៏លទ្ធផលកិច្ចសហប្រតិបត្តិការប្រចាំឆ្នាំ និងចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការ ឆ្នាំបន្តទៀតដោយគ្មានការអាក់ខាន នេះគឺជាមោទភាព។

ឆ្លៀតក្នុងឱកាសនោះដែរ សម្ដេចក្រឡាហោម មានប្រសាសន៍បន្តថា ថ្លែងអំណរគុណ ចំពោះឯកឧត្តម រដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈឡាវ ដែលគាត់មានដើមកំណើតនៅខេត្តចម្ប៉ាសាក់នេះដែរ ហើយក៏បានយកចិត្តទុកដាក់ ដើម្បីនិងបង្កលក្ខណៈសម្បត្តិនិងពង្រឹងកិច្ចសហប្រតិបត្តិការ រវាងក្រសួងទាំងពីរ ពិសេសគឺការរួមគ្នាដើមប្បីប្រយុទ្ធប្រឆាំងនិងបទល្មើសឆ្លងដែន ក្នុងនោះមានការជួយដូរគ្រឿងញៀន ជាពិសេសគឺគ្រឿងញៀនសំយោគដែលខាងមិត្តឡាវ លោកក៏បានខិតខំបង្ក្រាបបានជាច្រើនករណី ហើយកម្ពុជាយើងក៏បានបង្ក្រាបជាច្រើនករណី ចំពោះករណីដែលធ្លុះធ្លាយ បានន័យថា លួចលាក់ហូរចូលពីឡាវ ចូលមកកម្ពុជាយើងក៏បានឯកភាពគ្នាថា ប្រសិនណាជាគ្មានកិច្ចសហប្រតិបត្តិការនេះទេនោះគ្រឿងញៀនសំយោគនេះ វាកាន់តែគម្រាមកំហែងយ៉ាងធ្ងន់ធ្ងរដល់ឡាវ ក៏ដូចជាដល់កម្ពុជាយើងផងដែរ អញ្ចឹងហើយយើងតែងតែរក្សាខ្ជាប់នូវកិច្ចសហប្រតិបត្តិការនេះ មានឆន្ទៈយ៉ាងមោះមុតក្នុងការបន្តកិច្ចសហការក្នុងការបង្ក្រាបបទល្មើសគ្រឿងញៀននេះ ជាពិសេសចុងក្រោយនេះ គឺថាបទល្មើសគ្រឿងញៀនសំយោគដែលគ្រោះថ្នាក់ដល់សុខភាពរបស់អ្នកប្រើប្រាស់យ៉ាខ្លាំង។

សម្ដេចស ខេង មានប្រសាសន៍បញ្ជាក់ថា ក្រោមដំបូលនៃសុខសន្តិភាព ស្ថិរភាព នោះយើងអាចនិយាយបានថា កម្ពុជាមានឱកាស ឬដណ្តើមបានឱកាសមាស ឱកាសពេជ្រ ដើម្បីយើងកសាងប្រទេសជាតិ ដើម្បីយើងអភិវឌ្ឍន៍ប្រទេសជាតិ ពីព្រោះយើងយល់ទាំងអស់គ្នាហើយថា បើស្រុកទេសមានសង្គ្រាមយើងមិនអាចធ្វើអី្វបានទេ រស់នៅផ្ទះក៏មិនបាន បង្ករបង្កើនផលក៏មានការលំបាក កូនចៅមិនអាចទៅរៀនសូត្របានគ្មានឱកាស ប៉ុន្តែឥឡូវនេះយើងមានសុខសន្តិភាព ស្ថិរភាពពេញលេញដែលជាឱកាសមាស ឱកាសប្រាក់របស់យើងទាំងអស់គ្នា ដូច្នេះកិច្ចខិតខំប្រឹងប្រែងដើម្បីប្រើប្រាស់ នូវឱកាសដ៏ល្អនេះ គឺជាការចាំបាច់សម្រាប់យើងទាំងអស់គ្នា។ អញ្ចឹងការកសាង ការអភិវឌ្ឍន៍ ហេដ្ឋារចនាសម្ព័ន្ធផ្លូវគនាគមន៍ ឬក៏វិស័យដទៃទៀត ដែលនៅទីនេះយើងកំពុងសម្ពោធដាក់អោយប្រើប្រាស់ជាផ្លូវការវេទិកាបុណ្យអុំទូក វាមិនធំទេ ក៏ប៉ុន្តែវាមានលក្ខណៈថា ជាសមិទ្ធផលមួយដែលមានលក្ខណៈជាប្រវត្តិសាស្ត្រដែរ


ដោយ៖ Puthinews

Telegram Channel: Puthinews

Youtube Channel: Puthi News

Puthinews Android app: Puthi News

- Advertisement -spot_imgspot_img

អានបន្ត