26 C
Phnom Penh
Sunday, December 1, 2024

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្ដីកម្ពុជា ជំរុញការផ្សព្វផ្សាយ និងហ្វឹកហាត់ក្បាច់គុនខ្មែរបុរាណឱ្យបានច្រើន

ភ្នំពេញៈសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីកម្ពុជា បានជំរុញការផ្សព្វផ្សាយ និងហ្វឹកហាត់ក្បាច់គុនខ្មែរបុរាណឱ្យបានច្រើន ដើម្បីលើកកម្ពស់ អភិរក្ស និងអភិវឌ្ឍ “មរតកយុទ្ធគុនដូនតាខ្មែរ” និងបង្ហាញពីគុនខ្មែរនៅលើឆាកអន្តរជាតិផងដែរ។
ការជំរុញរបស់សម្ដេចបវរធិបតីហ៊ុនម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបិទការប្រកួតកីឡាយុទ្ធគុនចម្រុះខ្មែរបុរាណ “ពានរង្វាន់សម្តេចបវរធិបតី” លើកទី១ ឆ្នាំ២០២៤នៅ វិមានពហុកីឡដ្ឋានជាតិ “អូឡាំពិក” នៅល្ងាចថ្ងៃទី ២០ ខែតុលាឆ្នាំ ២០២៤ នេះ ។


សម្ដេចបវរធិបតីបានលើកទឹកចិត្តដល់ចាស់ព្រឹទ្ធាចារ្យគុនខ្មែរបន្តរួបរួមគ្នាចងក្រងគុនខ្មែរ ផ្សព្វផ្សាយការប្រគួតគុណគុនខ្មែរ និងសម្ដែងគុនល្បុក្កតោឱ្យបានទូលំទូលាយ ដើម្បីចងក្រង និងផ្សព្វផ្សាយអត្ដសញ្ញាណពីគុនខ្មែរនៅលើឆាកអន្តរជាតិផងដែរ។ ជាពិសេស ជំរុញឱ្យមានការហ្វឹកហាត់ក្បាច់គុនខ្មែរឱ្យបានច្រើន នៅក្នុងជួរកងទ័ព ប៉ូលីស និងតាមសាលារៀនជាដើម។


ជាមួយគ្នានេះ សម្តេចបវរធិបតីជំរុញឱ្យហ្វឹកហាត់ក្បាច់គុនល្បុក្កតោខ្មែរនៅក្រៅប្រទេសបន្ថែមទៀត ហើយនាពេលខាងមុខនឹងបើកឱ្យក្លឹបហ្វឹកហាត់ក្បាច់គុនខ្មែរនៅកម្ពុជា ដើម្បីបើកឱ្យការហឹ្វកហាត់ទាំងប្រជាជនខ្មែរ និងបរទេស ។ម៉្យ៉ាងវិញទៀត សម្ដេចបវរធិបតី ក៏មិនមានការហាមឃាត់ប្រជាពលរដ្ឋហាត់ក្បាច់បរទេសនោះដែរ។
ក្នុងនោះសម្ដេចបវរធិបតី ក៏បានកោតសរសើរ និងគាំទ្រចំពោះពលរដ្ឋខ្មែរដែលបានបង្កើតក្លឹបកីឡាគុនខ្មែរនៅឯប្រទេសអាមេរិកផងដែរ។

ទន្ទឹមនឹងនេះសម្ដេចធិបតីបានបញ្ជាក់ថា ថ្ងៃនេះក្បាច់គុនល្បុក្កតោរបស់ខ្មែរកំពុងមានវត្តមាននៅទីក្រុងហឺណាន ប្រទេសចិន ដែលកំពុងបង្ហាញពីគុនខ្មែរនៅលើឆាកអន្តរជាតិ។ នេះបានបង្ហាញយ៉ាងច្បាស់អំពីវប្បធម៌ ប្រពៃណីខ្មែរកំពុងមានភាពល្បីល្បាញនៅលើឆាកអន្តរជាតិ៕

ដោយ៖ Puthinews

Youtube Channel: Puthi News

Telegram Channel: Puthi News

Puthinews Android app: Puthi New

អានបន្ត

spot_img
spot_img