28 C
Phnom Penh
Tuesday, June 28, 2022

សមាជិកព្រឹទ្ធសភា រំលឹកដល់សមាជិកាក្រុមប្រឹក្សាឃុំ សង្កាត់ ត្រូវតែក្តាប់ឱ្យជាប់រាល់ផែនការសកម្ម ភាពឆ្ពោះទៅកាន់ការបោះឆ្នោត តាមប្រតិទិននៃការបោះឆ្នោត

ស្តាប់អត្ថបទជាសំឡេង

ភ្នំពេញ៖ ក្រុមសមាជិកាព្រឹទ្ធសភាបានរៀបចំពិធីជួបសំណេះសំណាលជាមួយនឹងសមាជិកាក្រុម ប្រឹក្សាឃុំ សង្កាត់ មកពីខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ ក្រោមអធិបតីភាពលោកជំទាវ មាន សំអាន ប្រធានក្រុមសមាជិកាព្រឹទ្ធសភា និងជាប្រធានគណៈកម្មការទី៨ព្រឹទ្ធសភា នៅថ្ងៃទី ១៨ ខែមករា ឆ្នាំ២០២២ ដោយមានការចូលរួមពីប្រធានក្រុមប្រឹក្សាខេត្ត សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្តជាស្ត្រី ប្រធាន មន្ទីរកិច្ចការនារី មន្ទីរព័ត៌មាន អភិបាលរងក្រុង ស្រុក និងសមាជិកាក្រុមប្រឹក្សាឃុំ សង្កាត់ សរុបចំនួន២៨៧នាក់។

ពិធីសំណេះសំណាលនេះ ប្រព្រឹត្តទៅក្រោមប្រធានបទស្តីពី “វឌ្ឍនភាព និងឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ- សង្កាត់ អាណត្តិ ទី៥ ឆ្នាំ២០២២” ក្នុងគោលបំណងដើម្បីលើកទឹកចិត្ត និងបង្កើននូវទំនាក់ទំនងភាពជិត ស្និទ្ធ រវាងក្រុមសមាជិកាព្រឹទ្ធសភាជាមួយនឹងសមាជិកាក្រុមប្រឹក្សាឃុំ សង្កាត់ រួមគ្នាក្នុងការពង្រឹងពង្រីកការអភិវឌ្ឍនៅមូលដ្ឋានឱ្យកាន់តែប្រសើរឡើង ព្រមទាំងផ្តល់ឱកាសដល់សមាជិកាក្រុមប្រឹក្សាឃុំ សង្កាត់ បានបញ្ចេញមតិយោបល់ពាក់ព័ន្ធនឹងវឌ្ឍនភាពឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ និងចែករំលែកបទពិសោធន៍ការងារ ល្អៗ បញ្ហាប្រឈមនានាដែលជួបប្រទះក្នុងការបំពេញតួនាទីភារកិច្ចរបស់ខ្លួន ហើយក៏ពង្រឹង និងលើកកម្ពស់សមត្ថភាព ភាពក្លាហាន ក្នុងការចូល រួមធ្វើសេចក្តីសម្រេចចិត្តរបស់បេក្ខភាពស្ត្រីឱ្យកាន់តែប្រសើរឡើង និងចូលរួមជ្រើសរើសអ្នកដឹក នាំក្រុមប្រឹក្សាឃុំ សង្កាត់ ដែលមានសមត្ថភាពពិត ប្រាកដ អភិវឌ្ឍន៍មូលដ្ឋានរបស់ខ្លួនឱ្យបានល្អសម្រាប់អាណត្តិទី៥ ព្រមទាំងលើកកម្ពស់សម ភាពយេនឌ័រ និងសុខភាពសាធារណៈ ការរស់នៅ និងការធ្វើការងារតាមគន្លងប្រក្រតីភាពថ្មីក្នុងបរិបទនៃជំងឺកូវីដ-១៩។

នាឱកាសនោះដែរក្រុមសមាជិកាព្រឹទ្ធសភា លោកស្រី មាន សំអាន បានជម្រាបអំពីតួនាទី ភារកិច្ចរបស់ក្រុមសមាជិកាព្រឹទ្ធសភា និងធ្វើការកត់ សម្គាល់ថា បច្ចុប្បន្នស្ត្រីក្នុងភាពជាអ្នកដឹកនាំកាន់ តែមានចំនួនកើនឡើងជាលំដាប់ ស្របទៅនឹងយុទ្ធសាស្រ្តចតុកោណរបស់រាជរដ្ឋាភិបាល ដែលបានចាត់ទុកស្ត្រីជាឆ្អឹងខ្នងនៃសេដ្ឋកិច្ច និងសង្គម ជាតិ។ ទោះបីចំនួនស្ត្រីក្នុងជួរថ្នាក់ដឹកនាំកើនឡើងក៏ដោយ ក៏នូវពុំទាន់សមស្របទៅតាមតម្រូវការចាំបាច់។

លោកស្រី មាន សំអាន បានលើកទឹកចិត្ត និងក្រើនរំលឹកដល់សមាជិកាក្រុមប្រឹក្សាឃុំ សង្កាត់ទាំងអស់ សូមយកចិត្តទុកដាក់បន្តអនុវត្តការងារតាមតួនាទីភារកិច្ចរបស់ខ្លួន ក្នុងការបម្រើប្រជា ពលរដ្ឋឲ្យកាន់តែល្អ និងយកចិត្តទុកដាក់បន្ថែមលើការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់។

លោកស្រី បានសង្កត់ធ្ងន់ថា ឆ្នាំ ២០២២នេះជាឆ្នាំរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៥ ហេតុនេះសូមសមាជិកាក្រុមប្រឹក្សាឃុំ សង្កាត់ ត្រូវតែក្តាប់ឱ្យជាប់រាល់ផែនការសកម្មភាពឆ្ពោះទៅកាន់ការបោះឆ្នោត ដែលថ្នាក់លើបានដាក់ចុះ និងតាមដានអនុវត្តឲ្យ បានល្អតាមប្រតិទិននៃការបោះឆ្នោតដែលគ.ជ.បបានដាក់ចុះ។ ចំពោះបញ្ហាប្រឈមការលំបាក ខ្វះ ខាត ដែលមូលដ្ឋានបានជួបប្រទះត្រូវរួសរាន់ដោះ ស្រាយឲ្យបានឆាប់រហ័ស និងតម្លាភាព។ បញ្ហាណាដែលហួសពីសមត្ថកិច្ចឃុំ សង្កាត់ដោះស្រាយ ត្រូវសុំយោបល់ថ្នាក់លើដើម្បីដោះស្រាយ។

លោកស្រី បានក្រើនរំលឹកដល់សមាជិកាក្រុមប្រឹក្សាឃុំ សង្កាត់ ឱ្យបន្តប្រុងប្រយ័ត្នខ្ពស់ចំពោះជំងឺកូវីដ-១៩ ត្រូវតែបន្តជំរុញអនុវត្ត រាល់ វិធានការបង្កាទប់ស្កាត់ និងព្យាបាលដែលរាជរដ្ឋាភិបាល និងក្រសួងជំនាញពាក់ព័ន្ធបានដាក់ចុះ៕

អត្ថបទ និងរូបភាពដោយ Puthinews

Telegram group: Puthinews

YOUTUBE | Puthinews

WEBSITE | Puthinews

- Advertisement -spot_imgspot_img

អានបន្ត