ស្តាប់អត្ថបទជាសំឡេង
ភ្នំពេញ៖ កម្លាំងជំនាញគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយនៃក្រសួងមហាផ្ទៃ បានចុះត្រួតពិនិត្យទីតាំងលក់គ្រឿងសំអាងមួយកន្លែង ជាផលិតផល ឡេ សឺរ៉ូមចាក់ឱ្យស និងថ្នាំសម្រករាងជាដើម ក្រោយទទួលពាក្យបណ្ដឹងជនរងគ្រោះ ពេលប្រើប្រាស់រួចរងផលប៉ះពាល់។


ក្នុងប្រតិបត្តិការនេះបានធ្វើឡើងនៅវេលាម៉ោង ៤រសៀលថ្ងៃទី២៤ ខែមករា ឆ្នាំ២០២២ ស្ថិតក្នុង បុរីរិទ្ធ ចំណុចហាង យីហោ PREMIUM PLUS ឬអូនស្អាត ផ្លូវលេខលេខ៣ ភូមិទួលសំពៅ សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។


កម្លាំងជំនាញបានបញ្ជាក់ថា ការចុះបង្ក្រាបនេះធ្វើឡើងក្រោយទទួលបានពាក្យបណ្ដឹងពីជនរងគ្រោះដែលកន្លងមកបានប្រើប្រាស់ផលិតផលជាច្រើនប្រភេទរបស់ហាងយីហោ PREMIUM PLUS ឬអូនស្អាត បានចាក់សឺរ៉ូមឱ្យស ធ្វើឱ្យរងផលប៉ះពាល់ដល់រាងកាយ និងស្បែកជាដើម។


ក្រោយប្រតិបត្តិការ កម្លាំងបានធ្វើការឃាត់ខ្លួនម្ចាស់ទីតាំង និងដកហូតសម្ភារ ផលិតផលមួយចំនួន សារធាតុផ្សំជាច្រើនផងដែរ យកទៅក្រសួងមហាផ្ទៃធ្វើការពិនិត្យ និងសាកសួរបន្ថែមដើម្បីចាត់ការតាមនីតិវិធីច្បាប់៕














អត្ថបទ និងរូបភាពដោយ៖ Puthinews
Telegram group: Puthinews
YOUTUBE | Puthinews
WEBSITE | Puthinews