ព្រះវិហារ៖ កាលពីចុងសប្តាហ៍កន្លងទៅ គណៈកម្មាធិការសហគមន៍តំបន់ការពារធម្មជាតិ ព្រៃទ័ព សហការជាមួយមន្ត្រីឧទ្យាននុរក្សនៃមន្ទរីបរិស្ថានខេត្តព្រះវិហារ បានប្រមូលយករណារយន្តចំនួន ២៦គ្រឿង ពីជនល្មើសមួយក្រុមដែលបានចូលទៅកាប់ព្រៃឈើខុសច្បាប់នៅក្នុងដែនជម្រកសត្វព្រៃព្រះរការ ស្ថិតក្នុងឃុំព្រីងធំ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។


យោងតាមរបាយការណ៍របស់ រេដបូក ដែលទទួលបាននៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២២ បានបញ្ជាក់ថា រណាយន្តទាំងនោះ ត្រូវក្រុមជនល្មើសទម្លាក់ចោលក្នុងព្រៃនៃដែនជម្រកសត្វព្រៃព្រះរការ ក្បែរព្រំប្រទល់សហគមន៍តំបន់ការពារធម្មជាតិ «ព្រៃទ័ព» ខណៈពេលព្យាយាមរត់គេចខ្លួន។ ករណីនោះ បានកើតឡើងស្របពេលដែលក្រុមល្បាតចម្រុះរួមមានគណៈកម្មាធិការសហគមន៍តំបន់ការពារធម្មជាតិ ព្រៃទ័ព និងមន្ត្រីឧទ្យានុរក្សចុះអនុវត្តសកម្មភាពដែលគាំទ្រដោយគម្រោងរេដបូក តំបន់ការពារធម្មជាតិភាគខាងជើង ដើម្បីទប់ស្កាត់បទល្មើសព្រៃឈើ និងការបរបាញ់សត្វព្រៃខុសច្បាប់។


ក្រោយហេតុការណ៍ ក្រុមល្បាតបានរៀបចំរបាយការណ៍ និងប្រគល់រណារយន្តទាំងអស់ជូនមន្ត្រីដែនជម្រកសត្វព្រៃ ព្រះរការ ដើម្បីរក្សាទុកជាវត្ថុតាងបទល្មើស៕




អត្ថបទ និងរូបភាពដោយ៖ Puthinews
Telegram group: Puthinews
YOUTUBE | Puthinews
WEBSITE | Puthinews