ស្ទឹងត្រែង៖ បុរសម្នាក់ បានលួចប្រើឧបករណ៍នេសាទត្រីដោយខុសច្បាប់ ហើយត្រូវសមត្ថកិច្ចឃាត់ខ្លួន រួមនឹងវត្ថុតាង ខណៈកំពុងធ្វើសកម្មភាពឆក់ត្រី នៅចំណុចភូមិដនឡូង ឃុំសេកុង ស្រុកសេសាន ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង កាលពីវេលាម៉ោង ៤:២៥នាទី ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២។


យោងតាមរបាយការណ៍របស់ប៉ុស្តិ៍ឃុំសេកុង បានបញ្ចាក់ថា ការចាប់ខ្លួនជនសង្ស័យនេះ ដោយសារប្រើឧបករណ៍នេសាទខុសច្បាប់ ហើយជនសង្ស័យមានឈ្មោះ ឌីត ស៊ីថូង ភេទប្រុស អាយុ៣៧ឆ្នាំ ជាកសិករ រស់នៅភូមិ-ឃុំខាងលើ ក្នុងស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង ដោយដកហូតបាន ត្រីត្រសក់ចំនួន ៤ក្បាល អាគុយចំនួន ២ ក្បាលឆក់១ និងទូក ១គ្រឿង។


ក្រោយការឃាត់ខ្លួនជនសង្ស័យ រួមនឹងវត្ថុតាង សមត្ថកិច្ចនគរបាលបានធ្វើរបាយការណ៍ និងប្រគល់ជនសង្ស័យ រួមនឹងវត្ថុតាងទៅឱ្យមន្ត្រីជំនាញ ខណ្ឌជលផលខេត្តស្ទឹងត្រែង ដើម្បីបន្តនីតិវិធីច្បាប់៕










អត្ថបទ និងរូបភាពដោយ Puthinews
Telegram group: ឯកសារចំណេះដឹងសាធារណៈជន
YOUTUBE | Puthinews
WEBSITE | Puthinews