31 C
Phnom Penh
Sunday, December 8, 2024

សមត្ថកិច្ចបំបែកសំណុំរឿងអគ្គិភ័យ ឆេះសណ្ឋាគារ អន្តរជាតិ នៅម្តុំចំណោតអូរសំអាត ក្រុងព្រះសីហនុ

ខេត្តព្រះសីហនុ-សមត្ថកិច្ចបំបែកសំណុំរឿងអគ្គិភ័យ ឆេះសណ្ឋាគារ អន្តរជាតិ នៅម្តុំចំណោតអូរសំអាត ក្រុងព្រះសីហនុ កាលពីល្ងាចថ្ងៃ១៤មិថុនា ថ្មីៗនេះ ដែលបណ្តាលឲ្យបុរសជនជាតិចិនម្នាក់ឆេះស្លាប់ ដោយបញ្ជាក់ថា ករណីនេះជារឿងឃាតកម្ម។
បើតាមសមត្ថកិច្ចនគរបាលខេត្តព្រះសីហនុ ឲ្យដឹងជាបឋមនៅថ្ងៃ២១មិថុនា២០២៤ថា បច្ចុប្បន្នក្រោមកិច្ចសហការពីសមត្ថកិច្ចចំរុះនិងផ្នែកជំនាញពាក់ពន្ធ័ សមត្ថកិច្ចបានចាប់ខ្លួនជនសង្ស័យ ជាជនជាតិខ្មែរម្នាក់ដែលសមត្ថកិច្ចអះអាងថាជាអ្នកចាក់ប្រេងដុតជនរងគ្រោះ បង្កទៅជាអគ្គិភ័យឆេះរលាកជនរងគ្រោះ និងរាលដាលឆេះផ្នែកខាងក្រោមក្នុងសណ្ឋាគារអន្តរជាតិនោះ ប៉ុន្តែបានរលត់ទៅវិញក្រោយសមត្ថកិច្ចចំរុះនិងក្រុមសង្គ្រោះអន្តរាគមន៍ពន្លត់។
សុំបញ្ជាក់ថា ក្រោយកើតហេតុជនសង្ស័យ ដែលទើបចាប់បាននេះ បានរត់គេចខ្លួន ចំណែកជនរងគ្រោះត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ តែដោយសារស្ថានភាពរលាកធ្ងន់ធ្ងរ ជនរងគ្រោះក៍បានស្លាប់នៅពេលបន្ទាប់។
ករណីនេះ សមត្ថកិច្ចនគរបាលខេត្តព្រះសីហនុ កំពុងបន្តនិតិវិធីទៅលើជនសង្សយ័តាមផ្លូវច្បាប់៕

ដោយ៖ Puthinews

Youtube Channel: Puthi News

Telegram Channel: Puthi News

Puthinews Android app: Puthi New

អានបន្ត

spot_img
spot_img