28 C
Phnom Penh
Tuesday, June 28, 2022

សមត្ថកិច្ចបង្រ្កាបមុខសញ្ញាជួញដូរនិងប្រើប្រាស់នូវសារធាតុញៀនឃាត់ខ្លួនជនសង្ស័យ ៥នាក់ នៅក្រុងប៉ោយប៉ែត

បន្ទាយមានជ័យ៖ លោកវរសេនីយ៍ឯក ធិន ស៊ិនដេត ដឹកនាំកម្លាំងនគរបាលការិយាជំនាញ និងកម្លាំងនគរបាលក្រុងប៉ោយប៉ែតបង្រ្កាបមុខសញ្ញាជួញដូរ និងប្រើប្រាស់នូវសារធាតុញៀនឃាត់ខ្លួនជនសង្ស័យ ០៥នាក់ និងវត្ថុតាងមួយចំនួនដើម្បីចូលរួមអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ប្រជាពលរដ្ឋបានរាយការណ៍មកសមត្ថកិច្ចផ្តល់ព័ត៌មានអំពីទីតាំងបន្ទាប់ជួល០១កន្លែងកំពុងធ្វើសកម្មភាពជួញដូរ និងប្រើប្រាស់សារធាតុញៀននៅក្នុងបន្ទប់ជួលរបស់ឈ្មោះ សាយ កញ្ញា។

ក្រោយពីទទួលបានព័ត៌មាន និងមានបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាល ខេត្តបន្ទាយមានជ័យ, លោកវរសេនីយ៍ឯក ធិន ស៊ិនដេត ស្នងការរង ទទួលផែនការងារប្រឆាំងគ្រឿងញៀន បានដឹកនាំកម្លាំងការិយាល័យជំនាញប្រឆាំងគ្រឿងញៀន និងកម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានចុះដល់ទីតាំងបន្ទប់ជួល ស្ថិតនៅក្នុងភូមិបាលិលេយ្យមួយ សង្កាត់ ប៉ោយប៉ែត ក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ បានឃាត់ខ្លួនជនសង្ស័យមុខសញ្ញាជួញដូរនិងប្រើប្រាស់គ្រឿងញៀនបានចំនួន០៥នាក់។

លោកស្នងាររង បានបញ្ជាក់ថា ជនសង្ស័យទាំង០៥នាក់ មាន៖ ១-ឈ្មោះ សាយ កញ្ញា ភេទស្រី អាយុ២៩ឆ្នាំមុខសញ្ញាជួញដូរ ២-ឈ្មោះ ជា ប្រុស ភេទប្រុស អាយុ ៣៥ឆ្នាំ ៣-ឈ្មោះ នួន ខួច ភេទប្រុស អាយុ២៩ឆ្នាំ ៤-ឈ្មោះ ហ៊ុន ញ៉ាញ់ ភេទប្រុស អាយុ៣១ឆ្នាំ ៥-ឈ្មោះ ផូ សុភាក់ ភេទប្រុស អាយុ៣៧ឆ្នាំ ០៤នាក់ ជាមុខសញ្ញាប្រើប្រាស់ដោយបានចាប់យកវត្ថុតាង និងសម្ភារៈមួយចំនួន។

ក្នុងនោះរួមមាន៖ ១-ម្សៅក្រាមសថ្លា ០៨កូនថង់ ២-ថ្នាំគ្រាប់ពណ៌ក្រហមWy ចំនួន១៨កូនថង់ ស្មើចំនួន២០៣គ្រាប់, ៣-កូនជញ្ជីងចំនួន០១ ៤-ទូរស័ព្ទចំនួន ០១គ្រឿង ៥-ឧប្បករណ៍សម្រាប់ជក់គ្រឿងញៀនមួយចំនួន។

លោកវរសេនីយ៍ឯក ធិន ស៊ិនដេត បានឱ្យដឹងទៀតថា ជនសង្ស័យមុខសញ្ញាជួញដូរនិងប្រើប្រាស់គ្រឿងញៀនប្រុសស្រីទាំង០៥នាក់ បន្ទាប់ពីធ្វើការឃាត់ និងសួរនាំនៅ ការិយាល័យជំនាញរួចកម្លាំងនគរបាលការិយាល័យជំនាញ បានរៀបចំសំណុំរឿងបញ្ជូនទៅសាលាដំបូងខេតុ្តបន្ទាយមានជ័យ ដើម្បីអនុវត្តតាមនីតិវិធី នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២នេះផងដែរ៕

អត្ថបទ និងរូបភាពដោយ៖ Puthinews

Telegram group: Puthinews

YOUTUBE | Puthinews

WEBSITE | Puthinews

- Advertisement -spot_imgspot_img

អានបន្ត