26 C
Phnom Penh
Tuesday, February 7, 2023

សមត្ថកិច្ចជំនាញ បង្ហាញខ្លួនស្ត្រីជនសង្ស័យ ២នាក់ រួមទាំងគ្រឿងញៀន ជាង ៥គីឡូក្រាម មុនពេលបញ្ជូនទៅតុលាការ

ភ្នំពេញ ៖ សមត្ថកិច្ចជំនាញ នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន កាលពីព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២ បានធ្វើការបង្ហាញខ្លួនស្ត្រី ជាជនសង្ស័យចំនួន២នាក់ ជាប់ពាក់ព័ន្ធនឹងករណីជួញដូរគ្រឿងញៀន ជាង ៥គីឡូក្រាម នៅរាជធានីភ្នំពេញ។

សមត្ថកិច្ចបានឱ្យដឹងថា កាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២ នាវេលាម៉ោង១០ និង៣០នាទី កម្លាំងជំនាញ(ក១១) នៃមន្ទីរប្រឆាំងគ្រឿងញៀន ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ស៊ី ផល្លា នាយករងមន្ទីរ ,លោក ឧត្តមសេនីយ៍ត្រី ជាវ តុលា នាយករងមន្ទីរ , លោកវរសេនីយ៍ទោ ផាង គឹមហួត នាយករងមន្ទីរ និងលោកវរសេនីយ៍ឯក សេង ឃុនណាង នាយការិយាល័យ មានការចូលរួមពីកម្លាំងជំនាញរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដោយមានការដឹកនាំសម្របសម្រួលពីលោក លឹម ប៊ុនហេង ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំរាជធានីភ្នំពេញ បានធ្វើការស្រាវជ្រាវ បង្រ្កាបករណីជួញដូរគ្រឿងញៀន នៅចំណុចផ្ទះជួល ផ្លូវលំ ស្ថិតក្នុងភូមិបឹងខ្ទុំ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ឃាត់ជនសង្ស័យ ២នាក់: ទី១: ឈ្មោះ ស៊ិន សារ៉ា ភេទស្រី អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ។ និងទី២-ឈ្មោះ នាក់ ស្រីអូន ភេទស្រី អាយុ៣០ឆ្នាំ ជនជាតិខ្មែរ ។ ព្រមទាំងចាប់យកវត្ថុតាងរួមមាន៖ សារធាតុញៀន ជាប្រភេទមេតំហ្វេតាមីន (ICE)ចំនួន ៥ដុំធំ ស្មើទម្ងន់ ៥ គ.ក្រ ៥៨៦ ក្រាម។

បច្ចុប្បន្ន ជនសង្ស័យខាងលើ រួមទាំងវត្ថុតាងចាប់យកបាន សមត្ថកិច្ចជំនាញ កំពុងតែកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តទៅតាមនីតិវិធី ៕

ដោយ៖ Puthinews

Telegram Channel: Puthi News

Puthinews Android app: Puthi News

Youtube Channel: Puthi News

- Advertisement -spot_imgspot_img
- Advertisement -spot_imgspot_img

អានបន្ត

spot_img
spot_imgspot_img