30 C
Phnom Penh
Saturday, October 1, 2022

សមត្ថកិច្ចជំនាញបន្តប្រមូលនាំខ្លួនមនុស្សជាង១០០នាក់ ដើម្បីតេស្តស្វែងរកសារធាតុញៀន

ខេត្តបាត់ដំបង! នៅរសៀលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២២នេះ កម្លាំងគណៈបញ្ជាការកងឯកភាពខេត្តបាត់ដំបង បានបន្តចុះយុទ្ធនាការប្រមូលនាំខ្លួនមនុស្សប្រុសស្រីបានជាង ១០០នាក់នៅតាមទីសាធារណៈ និងសហគមន៍មួយចំនួន ដើម្បីស្វែងរកសារធាតុញៀន។

សមត្ថកិច្ចបានឱ្យដឹងថា! នៅក្នុង កិច្ចប្រតិបត្តិការនារសៀលថ្ងៃនេះដែរ សមត្ថកិច្ចជំនាញបានធ្វើការប្រមូលនាំខ្លួនបានមនុស្សប្រុសស្រីសរុបចំនួន ១៤៦ ក្នុងនោះស្រី ៣១នាក់ បញ្ជូនមកកាន់អធិការដ្ឋាននគរបាលក្រុងបាត់ដំបង ដើម្បីតេស្តស្វែងរកសារធាតុញៀន។

ក្រោយបញ្ចប់ការប្រមូលនាំខ្លួន និងតេស្តស្វែងរកសារធាតុញៀនរួចមក មនុស្សប្រុសស្រីទាំង ១៤៦នាក់ ស្រី ៣១នាក់ ត្រូវបានសមត្ថកិច្ចជំនាញដឹកបញ្ជូនទៅកាន់មណ្ឌលនៃក្តីសង្ឃឹម ដើម្បីបន្សាបគ្រឿងញៀនផងដែរ។

ដោយ៖ Puthi News

Telegram Channel: Puthi News

Youtube Channel: Puthi News

Puthinews Android app: Puthi News

- Advertisement -spot_imgspot_img
- Advertisement -spot_imgspot_img

អានបន្ត