28 C
Phnom Penh
Sunday, March 26, 2023

សមត្ថកិច្ចជំនាញដុតកំទេចគ្រឿងឧបភោគបរិភោគខូចគុណភាពទម្ងន់ជាង៨តោននៅទីលានចាក់សំរាម ខណ្ឌដង្កោ

ភ្នំពេញ៖ សមត្ថកិច្ចជំនាញបានរៀបចំពិធីដុតកំទេចម្ហូបអាហារខូចគុណភាពទម្ងន់ជាង៨តោន​។ ពិធីនេះ ត្រូវបានមន្ត្រីនៃអគ្គនាយកដ្ឋានការពារអ្នកប្រេីប្រាស់​ កិច្ចការប្រកួតប្រជែង​ និងបង្ក្រាបការក្លែងបន្លំ​ ហៅកាត់ថា​ (ក.ប.ប)​ រាជធានីភ្នំពេញ​និងស្ថាប័នពាក់ព័ន្ធផ្សេង ទៀតរួមគ្នាដុតកម្ទេចចោល​ ។

ការដុតកម្ទេចចោលអាហារខូចគុណភាពនេះ​ ត្រូវបានធ្វេីឡេីង​ នៅព្រឹកថ្ងៃទី​២២​ ខែកុម្ភៈ​ ឆ្នាំ២០២៣​ នៅទី លានចាក់សំរាមដង្កោ​ ស្ថិតក្នុងខណ្ឌដង្កោ​ រាជធានីភ្នំពេញ​ ក្រោមការសហការរបស់​ អគ្គនាយកដ្ឋានការពារអ្នកប្រេីប្រាស់​ កិច្ចការប្រកួតប្រជែង​ និងបង្ក្រាបការក្លែង បន្លំ​ អគ្គនាយកដ្ឋានសុខភាពសត្វ​ និងផលិតកម្មសត្វ​ នៃក្រសួងកសិកម្មរុក្ខប្រមាញ់​ និងនេសាទសាខា​ ក.ប.ប​ រាជធានីភ្នំពេញ​​ មន្ត្រីជំនាញពាក់ព័ន្ធជាច្រេីននាក់​ ។

គូសបញ្ជាក់ថា​ ម្ហូបអាហារខូចគុណភាព​ ដែលបានយកមកដុតកម្ទេចចោលនាពេលនេះរួមមាន​៖ សាច់​ជ្រូ​ក​ សាច់ត្រី​ ជេីងមាន់​ គ្រឿងក្នុងជ្រូក​ គ្រឿងក្នុងគោ​ និងអាហារផ្សេងៗទៀត​ ។ ម្ហូបអាហារទាំងនេះ​ បានខូចគុណភាព​ ដែលឈ្មួញខិលខូចបានយកមកបន្លំដាក់លក់ក្នុងទីផ្សារ​ ខ្លះមានសារធាតុ​ប៉ះពាល់ដល់សុខភាព​ ការទុកដាក់មិនត្រឹមត្រូវតាមបច្ចេកទេ​ស និងហួសកាលបរិច្ឆេត​ជាដេីម​៕

ដោយ៖ Puthinews

Telegram Channel: Puthi News

Puthinews Android app: Puthi News

Youtube Channel: Puthi News

- Advertisement -spot_imgspot_img

អានបន្ត

spot_img
spot_imgspot_img