លោក លី ឡា នាយខ័ណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំងបានឲ្យដឹងថានៅថ្ងៃទី នៅថ្ងៃទី ២៥ ខែកក្កដា ខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង សហការជាមួយគណៈបញ្ជាការឯកភាពស្រុកកំពង់លែង និងស្រុកជលគីរី បានចុះប្រតិបត្តិការបង្រ្កាបបទល្មើសជលផល នៅចំណុចភូមិក្បាលកន្លង់ និងចំណុចកូនក្អែក ក្រោយភូមិដូនវៀត ស្រុកំពង់លែង និងក្នុងស្រុកជលគីរី។


ក្នុងប្រតិបត្តិការនេះបានប្រើប្រាស់កម្លាំងសរុប ២៤នាក់ មធ្យោបាយកាណូតស្មាច់ ០៥គ្រឿង និងម៉ូតូចំនួន០៤គ្រឿង វត្ថុតាងបទល្មើសដែលត្រូវបំផ្លាញចោលរួមមាន៖ របាំងស្បៃមុងចំនួន ១៤កន្លែងមានប្រវែង១១៥០ ម៉ែត្រ លូស្បៃមុង ចំនួន ៣០ មាត់ បង្គោលចំនួន ៧០០ ដើម ចាក់លែងត្រីចម្រុះចំនួន ៦៥ គីឡូ។
សមត្ថកិច្ចជលផលក៏អំពាវនាវផងដល់ប្រជានេសាទទាំងអស់កុំប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់នៅក្នុងរដូវបិទនេសាទនេះដែលអាចនាំឱ្យបាត់បង់ពូជពង្សមច្ឆាជាតិ៕




ដោយ៖ Puthi News
Telegram Channel: Puthi News
Youtube Channel: Puthi News
Puthinews Android app: Puthi News