30 C
Phnom Penh
Friday, December 8, 2023

សមត្ថកិច្ចចម្រុះចុះបង្ក្រាបបទល្មើសរបាំងស្បៃមុង ១២ កន្លែងប្រវែងជាង ៦០០ម៉ែត្រនៅស្រុកជល់គីរី

ខេត្តកំពង់ឆ្នាំង សមត្ថកិច្ចសម្រុះ ដឹកនាំដោយអនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តកំពង់ឆ្នាំង នៅថ្ងៃទី០៨ ខែវិច្ឆិកាឆ្នាំ២០២៣ បានចុះបង្ក្រាបទល្មើសនេសាទ នៅក្នុងភូមិសាស្ត្រ ឃុំព្រៃគ្រី ស្រុកជល់គិរី។

លោក លី ឡា នាយខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ឆ្នាំងបានឲ្យដឹងថា សកម្មភាពបង្ក្រាបបទល្មើសនេសាទដាក់របាំងស្បៃមុងកាលពីថ្ងៃទី០៨ ខែវិច្ឆិកា គឺដឹកនាំកម្លាំងដោយលោកប្រាក់ លាងហួរ អនុប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទ បានចុះបង្ក្រាបបទល្មើសនេសាទ ដែលប្រើឧបករណ៍របាំងស្បៃមុង ខុសច្បាប់នៅចំណុចគោកទន្សាយ ចំណុចភ្នំដង និងចំណុចបឹងក្លែងក្រួច ក្នុងភូមិព្រៃគ្រីជើង និងភូមិកោះថ្កូវ ក្នុងភូមិសាស្ត្រឃុំព្រៃគ្រីស្រុកជល់គីរី ។ កម្លាំងសមត្ថកិច្ចចម្រុះដែលបានចុះធ្វើសកម្មភាពបង្ក្រាបបទល្មើសនេសាទនាថ្ងៃនោះ មានចំនួន ១៩នាក់ប្រើប្រាស់កាណូតបាឡាស្មាច់ ៥គ្រឿង។

ជាលទ្ធផលនៃការបង្ក្រាបគឺបង្ក្រាបរបាំងស្បៃមុង១២កន្លែងស្មើនឹងជាង ៦០០ម៉ែត្រ លបលូស្បៃមុង ១២ មាត់ បង្គោល ២៥០ ដើម និងចាក់លែងត្រីចម្រុះចូលទន្លេវិញចំនួន ជាង៥០ គីឡូក្រាម។

សូមបញ្ជាក់ដែរថា ការចុះបង្ក្រាបបទល្មើសនេសាទនាថ្ងៃនោះពុំមានចាប់បានជនល្មើសណាម្នាក់មកផ្ដន្ទាទោសតាមច្បាប់នោះទេ។

ដោយ៖ Puthinews

Youtube Channel: Puthi News

Telegram Channel: Puthi News

Puthinews Android app: Puthi News

អានបន្ត

spot_img
spot_img