29 C
Phnom Penh
Saturday, November 30, 2024

សមត្ថកិច្ចឃាត់ខ្លួន ម្ចាស់គ្លីនិកឯកជន ដែលចាក់ថ្នាំឱ្យស្ត្រីរងគ្រោះម្នាក់ស្លាប់

សាកសពស្ដ្រីម្នាក់ ត្រូវបានគេប្រទះឃើញ នៅក្រោមដើមឈើ ដែលគេយកមកផ្លុងចោល បង្កឲ្យមានការភ្ញាក់ផ្អើលជាខ្លាំង នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ នៅចំណុចភូមិម្រះព្រៅខាងកើត ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ។

ការសន្និដ្ឋានរបស់សមត្ថកិច្ចជំហានដំបូងបញ្ជាក់ថា សាកសពស្ដ្រីរូបនេះ ស្លាប់ដោយសារប្រតិកម្មថ្នាំ ហើយត្រូវបានម្ចាស់គ្លីនិក យកមកផ្លុងចោល។

រហូតដល់ព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ស្រាប់តែមានសេចក្ដីរាយការណ៍ថា ស្ដ្រីរងគ្រោះត្រូវបានគេប្រទះឃើញស្លាប់ នៅក្រោមដើមឈើមួយកន្លែង។

ដោយឡែកម្ចាស់គ្លីនិកឯកជនដែលចាក់ថ្នាំឲ្យស្ដ្រីរងគ្រោះ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ដើម្បីធ្វើការសួរនាំផងដែរ។ ស្ដ្រីម្ចាស់គ្លីនិក ដែលត្រូវបានឃាត់ខ្លួនឈ្មោះ ស៊ុន ម៉ារីណា អាយុ៣៩ឆ្នាំ មុខរបរជាវេជ្ជបណ្ឌិត។

ស្ដ្រីម្ចាស់គ្លីនិកខាងលើ ត្រូវបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តតាកែវ ដើម្បីចាត់ការបន្ដតាមនីតិវិធី

ដោយ៖ Puthinews

Youtube Channel: Puthi News

Telegram Channel: Puthi News

Puthinews Android app: Puthi New

អានបន្ត

spot_img
spot_img