ឃាតកម្ម! សមត្ថកិច្ចឃាត់ខ្លួននារីម្នាក់ យកទៅធ្វើការសាកសួរ ក្រោយសង្ស័យមានជម្លោះ ចាក់សម្លាប់បងប្រុសរបស់ខ្លួន នៅ ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២២ ទីតាំងកើតហេតុ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៥ ស្ថិតនៅក្នុងសង្កាត់ច្រាំងចំរេះទី២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញប្រជាពលរដ្ឋបានអោយដឹងថា នៅ យប់ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២២ នៅគេហដ្ឋានមួយកន្លែងស្ថិតនៅក្នុងទីតាំងនេះ មានបញ្ហាបងប្អូនឈ្លោះប្រកែកគ្នា រហូតឈានដល់ការប្រើហឹង្សា បណ្តាលឲ្យបុរសម្នាក់មានរបួស និងត្រូវបានបញ្ជូនទៅមន្ទីរពេទ្យដើម្បីសង្គ្រោះបន្ទាន់ភ្លាមៗ ប៉ុន្តែដោយសារអ្នកជម្ងឺរបួសធ្ងន់ ទើបស្លាប់នៅមន្ទីរពេទ្យ។
ដោយ៖ Puthinews
Telegram Channel: Puthinews
Youtube Channel: Puthi News
Puthinews Android app: Puthi News