30 C
Phnom Penh
Monday, June 27, 2022

សមត្ថកិច្ចខេត្តកំពត បង្ក្រាបបង្គារ៨១កេស បន្ថែមទៀត បន្ទាប់ពីបង្គារាប់តោនផ្ទុកសារធាតុគីមីត្រូវបានដុតបំផ្លាញ់នៅច្រកទ្វាព្រំដែនអន្តរជាតិព្រែកចាក

ស្តាប់អត្ថបទជាសំឡេង

កំពត៖ បង្គារដែលប្រើប្រាស់សារជាតិគីមី ចំនួន៨១កេស ដែលបានដឹកចេញតាមផ្លូវជាតិលេខ៣៣ ពីព្រែកចាក ឆ្ពោះទៅកាន់រាជធានីភ្នំពេញ ត្រូវកម្លាំងស្នាក់ការព្រែកចាក ដែលដឹកនាំដោយលោក ង៉ែត សាវឿន ប្រធានទីស្នាក់ការច្រកទ្វាព្រំដែនអន្តរជាតិព្រែកចាក និងកម្លាំងគណៈបញ្ជាការឯកភាពស្រុកកំពង់ត្រាច ស្ទាក់ចាប់បាន បន្ទាប់ពីបង្គារផ្ទុកសារជាតិគីមីខុសច្បាប់ជាង៦តោនត្រូវបានចាប់ និងដុតបំផ្លាញនាពេលថ្មីៗនេះ។

លោក ង៉ែត្រ សាវឿន ប្រធានស្នាក់ការច្រកទ្វាព្រែកចាក បានមានប្រសាស៍ថា ដោយឣនុវត្តន៍តាមការណែនាំរបស់លោក ម៉ៅ ធនិន ដែលជាគណៈបញ្ជាការ ឯកភាពខេត្ត នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២២ កម្លាំងចម្រុះបានចុះធ្វើប្រតិបត្តិការឃាត់រថយន្តមួយគ្រឿងធ្វើដំណើរឆ្លងកាត់តាមផ្លូវ៣៣ ពីព្រែកចាកទៅរាជធានីភ្នំពេញ ដោយក្នុងរថយន្តនោះមានផ្ទុកបង្គាស្រស់ សរុបចំនួន ១៤៣កេស ដែលក្នុងនោះមានដាក់ជាតិចាហួយចំនួន ៨១កេស ហើយត្រូវបានសមត្ថកិច្ចជំនាញ និងកម្លាំងគណៈបញ្ជាការឯកភាពស្រុករឹបអូសយកទៅដុតកម្ទេចចោល។

លោក ង៉ែត សាវឿន បន្តថា មន្ត្រីជំនាញនៅតាមច្រកព្រំដែន អាជ្ញាធរ សមត្ថកិច្ចជំនាញ និងអ្នកពាក់ព័ន្ធ នៅតែបន្តការងារនេះបន្តទៀត ដើម្បីស្រាវជ្រាវវែកមុខរកជនទុច្ចរិត រួចប្រគល់ជូនដល់សមត្ថកិច្ចជំនាញដើម្បីអនុវត្តន៍តាមច្បាប់។ លោកប្រធានច្រកបានបន្ថែមថា ក្នុងនោះដែរ យើងនឹងរៀបចំឱ្យមានច្បាប់ត្រឹមត្រូវផងដែរក្នុងការនាំចេញនាំចូល ដើម្បីជៀសវាងដូចករណីដែលកើតមានឡើងក្នុងពេលនេះ។

លោកប្រធានច្រក បានស្នើសុំឱ្យប្រជាពលរដ្ឋមានប្រុងប្រយ័ត្នខ្ពស់ ចំពោះការបរិភោគបង្គារដែលមានចាក់ជាតិចាហ៊ួយ ព្រោះ បង្គានេះវាអាចធ្វើឱ្យប៉ះពាល់ដល់សុខភាពអ្នកបរិភោគខ្លាំង៕

អត្ថបទ និងរូបភាពដោយ៖ Puthinews

Telegram group: ឯកសារចំណេះដឹងសាធារណៈជន

YOUTUBE | Puthinews

WEBSITE | Puthinews

- Advertisement -spot_imgspot_img

អានបន្ត