30 C
Phnom Penh
Saturday, October 1, 2022

សមត្ថកិច្ចក្រុងពោធិ៍សាត់ ឃាត់ខ្លួនមុខសញ្ញាចោរឆក់ និងលួចបូមប្រេងពីរថយន្ត៦នាក់ និងដកហូតបានវត្ថុតាងមួយចំនួន

(ពោធិ៍សាត់)៖ ជនសង្ស័យប្រុស ស្រី ចំនួន៦នាក់ ជាមុខសញ្ញាចោរឆក់ និងលួចបូមប្រេងពីរថយន្ត ដែលចតនៅលើដងផ្លូវជាតិលេខ៥ ក្នុងក្រុងពោធិ៍សាត់ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនជាមួយនឹងវត្ថុតាងមួយចំនួន ខណៈពេលចុះត្រួតពិនិត្យរដ្ឋបាល ចំពោះអ្នកស្នាក់នៅដែលគ្មានអត្តសញ្ញាណត្រឹមត្រូវ ចំនួនបីទីតាំងផ្សេងគ្នាក្នុងថ្ងៃតែមួយ។ ប្រតិបត្តិការនេះធ្វើឡើងជាបន្តបន្ទាប់រយៈពេលមួយថ្ងៃពេញ គឺនៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២។

លោក កែវ សារិ អធិការនគរបាលក្រុងពោធិ៍សាត់ បានប្រាប់ភ្នាក់ងារ Puthinews ឱ្យដឹងថា ទីតាំងទី១ ត្រង់បន្ទប់ជួលមួយកន្លែង ស្ថិតក្នុងភូមិសាលាគំរូ សង្កាត់ព្រៃញី ក្រុងពោធិ៍សាត់ ឃាត់ខ្លួនជនសង្ស័យប្រុសស្រី ចំនួន៣នាក់, ទី១៖ ឈ្មោះ សន វិសាល ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅក្នុងភូមិរលាប សង្កាត់រលាប ក្រុងពោធិ៍សាត់ ជាមុខសញ្ញាដែលបានធ្វើសកម្មភាពឆក់កាបូប នៅស្រុកបាកាន កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២២ និងជាមុខសញ្ញាធ្វើសកម្មភាពលួចបូមប្រេងម៉ាស៊ូតពីរថយន្ត នៅចតសម្រាកនាពេលយប់ ក្នុងក្រុងពោធិ៍សាត់, ទី២៖ ឈ្មោះ ដា លីយ៉ា ភេទស្រី អាយុ១៩ឆ្នាំ និងទី៣៖ ឈ្មោះ សាខន ម៉ានីតា ភេទស្រី អាយុ១៧ឆ្នាំ ទឹកពីរនាក់ស្នាក់នៅបន្ទប់ជួលខាងលើ។

ជាមួយគ្នានោះ សមត្ថកិច្ចដកហូតបានឧបករណ៍ជក់គ្រឿងញៀនមួយកំប្លេរ កាំបិត៣ដើម ទូរស័ព្ទដៃចំនួន៣គ្រឿង ឯកសារអត្តសញ្ញាណប័ណ្ណ កាតធនាគារអេធីអឹម ជារបស់ជនរងគ្រោះ ដែលបានឆក់នៅស្រុកបាកាន កាបូបដៃចំនួនមួយ និងម៉ូតូចំនួន២គ្រឿង។

លោកអធិការបន្ថែមថា ចំណែកទីតាំងទី២ត្រង់ បន្ទប់ជួលមួយកន្លែង ស្ថិតក្នុងភូមិមាន់ចែ សង្កាត់ព្រៃញី ក្រុងពោធិ៍សាត់ ឃាត់ខ្លួនជនសង្ស័យ ចំនួន២នាក់ ទី១៖ ឈ្មោះ ឌី សុខ ណេ ភេទប្រុស អាយុ២២ឆ្នាំ រស់នៅក្នុងភូមិរលាប សង្កាត់រលាប ក្រុងពោធិ៍សាត់ ជាមុខសញ្ញាចោរឆក់កាបូប នៅស្រុកបាកាន កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២២ នឹងជាមុខសញ្ញាលូតបូមប្រេងម៉ាស៊ូត ពីរថយន្តដែលឈប់សម្រាក ក្នុងក្រុងពោធិ៍សាត់ និងទី២៖ ឈ្មោះ សុខ គឹម ភេទស្រី អាយុ១៦ឆ្នាំ ស្នាក់នៅបន្ទប់ជួលខាងលើ។ ក្នុងនោះសមត្ថកិច្ចដកហូតបាន ម៉ូតូ១គ្រឿង ទូរស័ព្ទដៃ ចំនួន៣គ្រឿង កាបូបមួយ។

បន្ទាប់មកសមត្ថកិច្ចបានបន្តឃាត់ខ្លួនជនសង្ស័យ ចំនួន១នាក់ទៀត នៅលើផ្លូវលំដីក្រហម ស្ថិតក្នុងភូមិទួលម្កាក់ សង្កាត់រលាប ក្រុងពោធិ៍សាត់ មានឈ្មោះ ជូន ដំ ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅក្នុងភូមិឃុំខាងលើ គឺជាមុខសញ្ញាធ្វើសកម្មភាពលួចបូមប្រេងម៉ាស៊ូតពីរថយន្តដូចគ្នា។ ក្នុងនោះសមត្ថកិច្ចដកហូតបានម៉ូតូមួយគ្រឿងផងដែរ។

លោកអធិការបានបញ្ជាក់ឱ្យដឹងថា ចំពោះជនសង្ស័យទាំង៦នាក់ខាងលើ គឺមានចំនួន២នាក់ និងម៉ូតូ២គ្រឿង បានប្រគល់ឱ្យទៅអធិការនគរបាលស្រុកបាកាន ដើម្បីចាត់ការបន្ត ចំណែកជនសង្ស័យដែលនៅសល់ចំនួន៤នាក់ មន្ត្រីជំនាញរបស់លោក កំពុងចាត់ការតាមនីតិវិធី៕

បញ្ជាក់ផងថា Nottingham forest ត្រូវបន្តប្រជែងស្វែងរកបាន ៣ពិន្ទុបន្ថែមទៀត ជាមួយក្លិប Everton នៃសប្តាហ៍ទី៣ ជើងទី១ សម្រាប់លីគអង់គ្លេស Premier League នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២២នេះ៕
ដោយ៖ Puthi News

Telegram Channel: Puthi News

Youtube Channel: Puthi News

Puthinews Android app: Puthi News

- Advertisement -spot_imgspot_img
- Advertisement -spot_imgspot_img

អានបន្ត