32 C
Phnom Penh
Saturday, June 25, 2022

សមត្ថកិច្ចក្រសួងមហាផ្ទៃ ចុះត្រួតពិនិត្យទីតាំងលក់គ្រឿងសំអាងមួយកន្លែង ក្បែរវត្តអង្គតាម៉ិញ

ភ្នំពេញ៖ កម្លាំងជំនាញគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ នៃក្រសួងមហាផ្ទៃ បានចុះត្រួតពិនិត្យទីតាំងលក់គ្រឿងសំអាងមួយកន្លែង ជាផលិតផលប្រ៊េន DMLN នៅខណ្ឌពោធិ៍សែនជ័យ ក្រោយទទួលពាក្យបណ្ដឹងពីជនរងគ្រោះ ពេលប្រើប្រាស់រងផលប៉ះពាល់។

ក្នុងប្រតិបត្តិការនេះ បានធ្វើឡើងនៅវេលាម៉ោង ៣រសៀល ថ្ងៃទី១២ ខែមករា ឆ្នាំ២០២២ ក្បែរវត្តអង្គតាម៉ិញ នៅចំណុចផ្ទះលេខ៤៧២ ផ្លូវលេខដោនថោន៧ ភូមិគោកចំបក់ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

កម្លាំងជំនាញបានបញ្ជាក់ថា ការចុះបង្ក្រាប់នេះធ្វើឡើងក្រោយទទួលបានពាក្យបណ្ដឹងពីជនរងគ្រោះដែលកន្លងមកបានប្រើប្រាស់ផលិតផល ធ្វើឲ្យមានរងផលប៉ះពាល់ដល់រាងកាយ និងស្បែកជាដើម។ មន្ត្រីជំនាញបានបង្ហើបឲ្យដឹងថា ម្ចាស់ប្រ៊េន ផលិតផល DMLN មានឈ្មោះ ដេត ម៉ាលីណា អតីតភរិយាឧកញ្ញា ឌួង ឆាយ។

ក្រោយប្រតិបត្តិការកម្លាំងសមត្ថកិច្ច មិនបានធ្វើការដកហូតសម្ភារផលិតផល ឬសារធាតុផ្សំយកទៅនោះទេ និងបានដកកម្លាំងទៅវិញផងដែរ៕
អត្ថបទ និងរូបភាពដោយ Puthinews

Telegram group: Puthinews

YOUTUBE | Puthinews

WEBSITE | Puthinews

- Advertisement -spot_imgspot_img

អានបន្ត