ខេត្ដស្វាយរៀង៖ កម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលស្រុកស្វាយទាប បានឃាត់ខ្លួនជនសង្ស័យចំនួន៥នាក់ ពាក់ព័ន្ធករណី គប់ដុំថ្ម និងកាប់បណ្តាលឱ្យរងរបួសរហូតដល់ស្លាប់ នៅស្រុកស្វាយទាប ខេត្ដស្វាយរៀង។
វរសេនីយ៍ទោ សោម សារ៉ន អធិការនគរបាលស្រុកស្វាយទាប បានឲ្យដឹងថា នៅព្រឹកថ្ងៃទី១១ ខែកក្តដា ឆ្នាំ២០២៣ វេលាម៉ោង៧និង៣០នាទី មានប្រជាពលរដ្ឋឈ្មោះសោម ភន់ ភេទប្រុសអាយុ៥២ឆ្នាំ ជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិរវៀង ឃុំគ្រួស ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង បានមកដាក់ពាក្យបណ្តឹងនៅអធិការដ្ឋាននគរបាលស្រុកស្វាយទាបថា កាលពីវេលាម៉ោង០០និង៣០នាទី ក្នុងថ្ងៃទី១១ ខែកក្តដា ឆ្នាំ២០២៣ ឈ្មោះធន់ សុផុន ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរកម្មកររោងចក្រ ត្រូវជាក្មួយរបស់ខ្លួន មានទីលំនៅភូមិរវៀង ឃុំគ្រួស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង បានទូរស័ព្ទប្រាប់ខ្លួនថា កូនរបស់ខ្លួនឈ្មោះសោម សាម៉ាក់ ភេទប្រុសអាយុ២៤ឆ្នាំ មុខរបរបិទតែមម៉ូតូនៅក្រុងបាវិត ត្រូវបានក្មេងមួយក្រុមគប់ដុំថ្ម និងកាប់បណ្តាលឱ្យរងរបួសរហូតដល់ស្លាប់នៅពេលបញ្ជូនដល់មន្ទីរពេទ្យខេត្តស្វាយរៀង។


លោកបានបន្តថា ក្រោយពីសមត្ថកិច្ចយើងទទួលបានពាក្យបណ្តឹងនេះភ្លាម បានរាយការណ៍ជូនលោកឧត្តមសេនីយ៍ត្រីកុយ សភាព ស្នងការរង បានដឹកនាំកម្លាំងជំនាញព្រហ្មទណ្ឌខេត្ត សហការជាមួយកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកស្វាយទាប កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំសំបួរ និងប៉ុស្តិនគរបាលរដ្ឋបាលឃុំកណ្តៀង រាយធ្វើការស្រាវជ្រាវរហូតដល់ម៉ោង១៤ និង០០នាទី ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៣ ទើបកំណត់មុខសញ្ញាជនសង្ស័យបាន និងឃាត់ខ្លួនចំនួន៥នាក់។


ជនសង្ស័យចំនួន៥នាក់រួមមាន៖
១.ឈ្មោះគង់ សាវីមុន្នីឧត្តម(ហៅវី) ភេទប្រុសអាយុ២២ឆ្នាំ ជាតិខ្មែរ មុខរបរមិនពិតប្រាកដមានទីលំនៅភូមិប្រសូត្រទី២ ឃុំកណ្តៀងរាយ ស្រុកស្វាយទាប
២.ឈ្មោះអ៊ុំ សុផល( ហៅចយ ) អាយុ១៦ឆ្នាំ ជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិប្រសូត្រទី១ ឃុំកណ្តៀងរាយ ស្រុកស្វាយទាប
៣.ឈ្មោះថា បូណា ភេទប្រុស អយុ១៦ឆ្នាំ ជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិបន្ទាយ ឃុំកណ្តៀងរាយ ស្រុកស្វាយទាប
៤.ឈ្មោះសុខ ទិន ភេទប្រុស អាយុ១៦ឆ្នាំ ជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅវាល យន្ត សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង។
៥.ឈ្មោះ នាង តាវ៉េ(ហៅវ៉េ) ភេទប្រុស អាយុ២១ឆ្នាំ ជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិប្រសូត្រទី១ ឃុំកណ្តៀងរាយ ស្រុកស្វាយទាប ព្រមទាំងដកហូតវត្ថុតាងបានកាំបិត២ដើម និងដាវ២ដើម។
បច្ចុប្បន្នដោយមានការអនុញ្ញាតពីឯកឧត្តមព្រះរាជអាជ្ញា ជនសង្ស័យទាំង៥នាក់កំពុងឃាត់ខ្លួន និងបានបញ្ជូនទៅការិយាល័យជំនាញ ដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់ ៕
ដោយ៖ Puthinews
Youtube Channel: Puthi News
Telegram Channel: Puthi News
Puthinews Android app: Puthi News