34 C
Phnom Penh
Saturday, June 25, 2022

សត្វឆ្កែបានហិតក្លិនតែ២ម៉ោងប៉ុណ្ណោះរកឃើញសាកសពកុមារម្នាក់ដែលបាត់ខ្លួនអស់រយៈពេល២ថ្ងៃនៅខេត្តកំពង់ឆ្នាំង

ស្តាប់អត្ថបទជាសំឡេង

កំពង់ឆ្នាំង៖ កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២២ នៅវេលាម៉ោង១០ព្រឹក នារីម្នាក់រស់នៅឃុំឆ្នុងទ្រូ ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង បានរាយការណ៍អំពីការបាត់ខ្លួនរបស់កូនប្រុសអាយុ ៣ឆ្នាំ ពីមុខផ្ទះរបស់ខ្លួន។ ក្រោយមកកម្លាំងសមត្ថកិច្ចមូលដ្ឋាន និងអ្នកភូមិបាននាំគ្នាស្វែងរកកុមារដែលបាត់ខ្លួននោះ តែមិនទទួលបានជោគជ័យទេ។

ក្នុងករណីនេះ នៅព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២ អង្គភាពការពារកុមារ (CPU) បានទទួលដំណឹងពីការបាត់ខ្លួននេះ ហើយបានបញ្ជូនកម្លាំងក្រុមការងារស៊ើបអង្កេត និងកម្លាំងសុនខ(ឆ្កែ)ជំនាញ ដើម្បីផ្តល់ជំនួយបន្ថែមក្នុងការស្វែងរក។ ក្នុងរយៈពេល ២ម៉ោង សុនខជំនាញបានតាមដានក្លិនទៅដល់ប្រឡាយទឹកមួយ ដែលមានចម្ងាយប្រហែល ៤០០ម៉ែត្រ ពីទីតាំងដែលគេបានឃើញកុមារបាត់ខ្លួនជាលើកចុងក្រោយ។

បន្ទាប់មកអ្នកជំនាញ បានស្នើរសុំជំនួយពីប្រជាពលរដ្ឋ និងយកសម្ភារបូមទឹក ដើម្បីបូមទឹកប្រឡាយចេញ។ ២០នាទីក្រោយ សាកសពរបស់កុមារអាយុ ៣ឆ្នាំ ត្រូវបានរកឃើញ ហើយអង្គភាពការពារកុមារ (CPU) បានបញ្ជូនក្រុមការងារបច្ចេកទេសវិទ្យាសាស្ត្រ (FST) ទៅកន្លែងកើតហេតុភ្លាមៗ ដោយក្នុងកិច្ចសហប្រតិបត្តិការជាមួយនគរបាលជាតិ បានធ្វើកោសល្យវិច័យទៅលើសាកសពរបស់ក្មេងនោះ។ ពេលដែលការពិនិត្យត្រូវបានបញ្ចប់ ក្រុមការងារទាំងអស់បានធ្វើការពិភាក្សាជាមួយមន្ត្រីស៊ើបអង្កេត និងមន្ត្រីនគរបាលខេត្តកំពង់ឆ្នាំង។ ចំពោះមូលហេតុនៃការស្លាប់ជាក់ស្តែងត្រូវបានរកឃើញថា ដោយការលង់ទឹកចៃដន្យ៕
អត្ថបទ និងរូបភាពដោយ Puthinews

Telegram group: Puthinews

YOUTUBE | Puthinews

WEBSITE | Puthinews

- Advertisement -spot_imgspot_img

អានបន្ត