30 C
Phnom Penh
Monday, June 27, 2022

វិស័យថាមពល មានសារៈសំខាន់ជុំរុញការអភិវឌ្ឍន៏សេដ្ឋកិច្ចនិងហេដ្ឋារចនាសម្ព័ន្ធ

ស្តាប់អត្ថបទជាសំឡេង

ភ្នំពេញ៖ ក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជា ស.ស.យ.ក វិស័យរ៉ែ និងថាមពល បានរៀបចំកម្មវិធីប្រកួត ប្រជែងការយល់ដឹងពីវិស័យថាមពល ដើម្បីជាមូលដ្ឋានដល់បេក្ខជន ដែលបានដាក់ពាក្យប្រកួតប្រជែង ការយល់ដឹងពីវិស័យថាមពលនៅកម្ពុជា ក្នុងការរៀបចំអត្ថបទស្រាវជ្រាវសម្រាប់ធ្វើបទបង្ហាញប្រកួតប្រជែង និងដើម្បីផ្សព្វផ្សាយអំពីវិស័យថាមពល និងឈ្វេងយល់ពីវិស័យថាមពល នៅក្នុងប្រទេសកម្ពុជានាពេលបច្ចុប្បន្ន។

ក្រុមការងារ សហភាពសហព័ន្ធយុវជនកម្ពុជា នៃវិស័យរ៉ែនិងថាមពល បានធ្វើសិក្ខាសាលា ណែនាំពីវិស័យថាមពល និងគោលនយោបាយពាក់ព័ន្ធ បានព្រឹត្តទៅនៅកាលពីរសៀលថ្ងៃទី២៤ ខែមករា ឆ្នាំ២០២២ នេះដល់ក្រុមនិស្សិតបានឈ្វេងយល់។
នាឱកាសនោះដែរ លោក ស៊ុយ ឌីម៉ង់ រដ្ឋលេខាធិការក្រសួងរ៉ែ ថាមពល មានប្រសាសន៍បញ្ជាក់ថា៖ វិស័យថាមពលកម្ពុជា បានឆ្លងកាត់នូវដំណាក់យ៉ាងច្រើន ពីដំណាក់កាលគ្មានអគ្គីសនីប្រើប្រាស់ ឈានមកដល់ការផ្គត់ផ្គង់វិស័យថាមពល អគ្គិសនី ជួយដល់វិស័យសេដ្ឋកិច្ចប្រទេសកម្ពុជា និងការកសាងហេដ្ឋា រចនាសម្ព័ន្ធកាន់តែ តែរីកចំរើន ។

លោក ហេង គុណលាង អគ្គនាយកនៃអគ្គនាយកដ្ឋានថាមពល បានធ្វើបទបង្ហាញពីចំណេះដឹងទូទៅ ក្នុងវិស័យថាមពល ,ថាមពលនិងការគ្រប់ គ្រងវិស័យថាមពល និង ក្របខណ្ឌយុទ្ធសាស្ត្រ អភិវឌ្ឍ វិស័យថាមពលពីឆ្នាំ ២០១៩- ២០២៣។
បច្ចុប្បន្ននៅសល់ជាង៣០០ភូមិ ទៀតដែលពុំទាន់មានអគ្គីសនីប្រើប្រាស់ដោយសារតែភូមិទាំងនោះនៅតំបន់ឆ្ងាយដាច់ស្រយ៉ាល ភូមិប្រជាពលរដ្ឋ រស់ នៅលើទឹកទន្លេឬរស់នៅលើកោះ ពិបាកក្នុងការតភ្ជាប់ បណ្តាញអគ្គីសនីប្រើប្រាស់។វិស័យថាម ពល មានសារៈសំខាន់ជុំរុញការអភិវឌ្ឍន៏សេដ្ឋកិច្ចនិងហេដ្ឋារចនាសម្ព័ន្ធ។

សូមបញ្ជាក់ថា៖ វារីអគ្គិសនីដែលកំពុងដំណើរការអាជីវកម្មមានចំនួន៧រួមមាន៖ វារីអគ្គិសនីគីរីរម្យ១ ស្ថិតនៅខេត្តកំពង់ស្ពឺ មានអានុភាព១២មេហ្គាវ៉ាត់ ដាក់ឱ្យដំណើរការនៅឆ្នាំ២០០៣។វារីអគ្គីសនីកំ ចាយ ស្ថិតនៅខេត្តកំពត មានអានុភាព១៩៤.១ មេហ្គាវ៉ាត់ដាក់ឱ្យដំណើរការនៅឆ្នាំ២០១១។

វារីអគ្គីសនីគីរីរម្យ៣ ស្ថិតនៅខេត្តកំពង់ស្ពឺ-កោះកុង មានអានុភាព១៨មេហ្គាវ៉ាត់ ដាក់ឱ្យដំណើរការឆ្នាំ ២០១២។វារីអគ្គីសនីស្ទឹងតាតៃស្ថិតនៅខេត្តកោះកុង មានអានុភាព១២០មេហ្គាវ៉ាត់ ដាក់ឱ្យដំណើរ ការឆ្នាំ២០១៣។ វារីអគ្គីសនី ស្ទឹងឫស្សីជ្រុំក្រោម ស្ថិតនៅខេត្តកោះកុង មានអានុភាព៣៣៨មេហ្គាវ៉ាត់ ដាក់ឱ្យដំណើរការឆ្នាំ២០១៤។ វារីអគ្គីសនីស្ទឹងតាតៃ ស្ថិតនៅខេត្តកោះកុង មានអានុភាព ២៤៦មេហ្គាវ៉ាត់ ដាក់ឱ្យដំណើរការឆ្នាំ២០១៥និងវារីអគ្គិសនី សេសានក្រោម២ ស្ថិតនៅខេត្តស្ទឹង ត្រែង មានអានុភាព៤០០មេហ្គាវ៉ាត់ ដាក់ឱ្យដំណើរ ការឆ្នាំ២០១៨៕

អត្ថបទ និងរូបភាពដោយ៖ Puthinews

Telegram group: Puthinews

YOUTUBE | Puthinews

WEBSITE | Puthinews

- Advertisement -spot_imgspot_img

អានបន្ត