ខេត្តកំពង់ឆ្នាំង អ្នកភូមិបាញ់ឆ្គោល ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ដែលមានមុខរបរស្មូនឆ្នាំង បានត្អូញត្អែ ពី សង្វាក់ផលិតកម្មរបស់ពួកគាត់មិនដំណើរការ ដោយសារ បញ្ហាវិបត្តិសេដ្ឋកិច្ចជាសកល ធ្វើឲ្យប៉ះពាល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ពួកគាត់ និងជាពិសេសគ្រាដែលពួកគាត់កំពុងជំពាក់ប្រាក់ធនាគារឯកជន ដែលមកបង្ខំទាប្រាក់ជារៀងរាល់ថ្ងៃ។

លោក សុត ណូ រស់នៅភូមិឃុំខាងលើ ជាអ្នកផលិតចង្ក្រានដី និងដឹកយកទៅលក់តាមបណ្តាខេត្តបានលើឡើងថា៖ ដោយសារតែវិបត្តិសេដ្ឋកិច្ច ធ្វើឱយអ្នកប្រកបរបរ ស្មូនឆ្នាំង មិនដំណើរការ លក់មិនចេញឡើយ។ នៅតាមរោង តាមក្រោមផ្ទះ ប្រជាពលរដ្ឋ ពេញដោយចង្រ្កាន ក្អម ឆ្នាំង និងផលិតផលជាច្រើនមុខទៀត ដែលធ្វើអំពីដី បានសល់ គរ ពេញ ទីតាំងស្តុកទាំងអស់។ បើប្រៀបធៀបពីសម័យ ជំងឺ កូវីដ១៩ គឺសម័យកូវីត លក់ដាច់ជាង តែមកដល់សម័យសេដ្ឋកិច្ចធ្លាក់ចុះជាសកលនេះ គឺសូន្យដតែម្តង ។លោក ក៍សំណូមពរដល់ បងប្អូនអ្នកប្រើប្រាស់ផលិតផលពីដី មេតា្តជួយទិញ ផលិតផលស្មូនឆ្នាំង របស់អ្នកភូមិបាញ់ឆ្គោលផល ។

លោក សុត ណូ បានបន្តថា៖ អ្នកភូមិបាញ់ឆ្គោល ដែលមានមុខរបរ ដឹកស្មូនឆ្នាំង ដើរលក់តាមបណ្តាខេត្តនានា ខ្លះបានបញ្ឈរ រ៉ឺម៉ក ឬ រថយន្ត ទុកចោលមួយរយៈ ព្រោះតែការដឹកទៅលក់ គឺលក់មិនដាច់ ខាតតែថ្លៃសាំឡាន សាំងម៉ូតូ ។ ចំណែកការដឹកចេញបានដឹកចេញទៅលក់នោះទៀតសោត គឺដឹកដល់ខេត្តព្រះសីហនុ ខេត្តបាត់ដំបង ខេត្តសៀមរាប និងខេត្តស្ទឹងត្រែងជាដើម ដោយចំណាយពេលពី ១០ទៅ ១៥ ថ្ងៃទើបត្រឡប់ដល់ផ្ទះវិញ ។ប៉ុន្តែពេលនេះចង្ក្រានគាត់មិនដំណើរការ ខ្លះក៍ផ្អាកដឹកចេញទៅលក់ តែខ្លះមិនដឹងរកអី ក៍ប្រថុយដឹកចេញទៅលក់ ផ្សងព្រេងដូចចឹងដែរ។ ទាំងរូបគាត់ ក៍ដូចជាអ្នកភូមិបាញ់ឆ្គោល សុទ្ឋតែបានជំពាក់ធនាគារផងដែរ ។

ស្ត្រីចំណាស់ម្នាក់ដែលប្រកបរបរស្មូនឆ្នាំងជាច្រើនឆ្នាំ បានឱ្យដឹងដែរថាៈ កាលសម័យកូវីត ទោះត្រូវសមត្ថកិច្ច តាមបណ្តាខេត្តនានា រារាំងមិនឲ្យចូលក្នុងភូមិ ព្រោះខ្លាចឆ្លងជំងឺវីត១៩ យ៉ាងណាអ្នកភូមិចេះតែព្យាយាមដឹកយកទៅលក់ បានដាច់គ្រាន់បើដែរ។តែក្រោយពីកូវីតចប់ បែជាលក់មិនដាច់វិញ ។បើម៉ូយតាម បណ្តាខេត្តវិញ ខលមកប្រាប់ថា មិនបាច់ដឹក ឬ ផ្ញើរបស់យកទៅទេ ព្រោះនៅឯណោះ ក៍លក់មិនដាច់ដែរ ។ ចំណែកគាត់សព្វថ្ងៃ នៅជំពាក់ធនាគារឯកជន ពេលគេមកទា គាត់ចេះតែសុំពន្យារពេល រហូត បើទោះ ត្រូវបុគលិកធនាគារឯកជន ស្តីបន្ទោសយ៉ាងណាគាត់ក័ចេះតែទ្រាំ។

គួររំឮកថា៖ មិនមែនតែអ្នកភូមិបាញ់ឆ្គោលទេ ដែលជួបវិបត្តិសេដ្ឋកិច្ចធ្វើឱ្យប៉ះពាលជីវភាពគ្រួសារ គឺប៉ះពាល់ស្ទើគ្រប់បណ្តាអាជីវកម្មនានាជាច្រើនទៀត លើកលែងតែអាជីវវកម្មខ្លះដែលជាតម្រូវការចាំបាច់នូវអាចដំណើរការបានជាធម្មតា ពិសេសអ្នកតាមអនឡាញ ពីផលិតផលផ្សេងៗមួយចំនួន៕

ដោយ៖ Puthinews
Youtube Channel: Puthi News
Telegram Channel: Puthi News
Puthinews Android app: Puthi New