29 C
Phnom Penh
Wednesday, February 12, 2025

វាស់កម្ពស់បានសម្រេចហើយលោក គឹម បញ្ញា អភិបាលរងក្រុងបូកគោ ដែលបានប្រើហឹង្សាលើភរិយា ផ្អើលពេញបណ្តាញសង្គម

កំពត៖ ផែកផ្លូវការរបស់នគរបាលខេត្តកំពត បញ្ជាក់ថា នឹងបញ្ជូនលោក គឹម បញ្ញា អភិបាលរងក្រុងបូកគោទៅតុលាការ ពាក់ព័ន្ធករណីហឹង្សាលើភរិយាកន្លងមក។ គួររំឭកផងដែរថា យោងតាមប្រភពហ្វេសប៊ុកពីឈ្មោះ Ah Leak ថា៖ នាងខ្ញុំ ឈ្មោះ ម៉ាត់ លក្ខិណា ដែលមានស្វាមីឈ្មោះ គឹម បញ្ញា ដែលមានតួនាទីរាល់ថ្ងៃជាអភិបាលរងក្រុងបូកគោ ខេត្តកំពត នាងខ្ញុំបានរួមរស់នៅជាមួយគ្នាតាំងពី២០១៩ ដែលនៅក្នុងអំឡុងពេលរួមរស់នៅជាមួយគាត់ នាងខ្ញុំមិនដែលបានទទួលការស្រលាញ់ មានតែការឈឺចាប់ទាំងរាងកាយ និងផ្លូវចិត្ត គាត់បានប្រើអំពើហិង្សា ដាក់នាងខ្ញុំម្តងហើយ ម្តងទៀត ទាំងដែលគាត់ធ្លាប់ធ្វើកិច្ចសន្យាថា គាត់ឈប់ប្រើអំពើហឹង្សាដាក់នាងខ្ញុំទៀតហើយ តែគាត់នៅតែបន្តវាយដំរូបនាងខ្ញុំមករហូតមកដល់ពេលនេះ នាងខ្ញុំឆ្អែតនឹងទង្វើដែលគាត់បានធ្វើមកកាន់នាងខ្ញុំ និងអស់ការទ្រាំបន្តទៀត ទើបនាងខ្ញុំបង្ហោះរូប និងvideo ទាំងនេះដើម្បី ឱ្យបងប្អូន និងមហាជនជួយរកយុតិ្តធម៌មកលើរូបនាងខ្ញុំផង សូមបងប្អូនជួយគិតមើលថា
តើទង្វើហឹង្សាបែបនេះវាសមនឹង ជាអ្នកដឹកនាំទេ ( អភិបាលរងក្រុងបូកគោ)
ហេតុដូចនេះ សូមបងប្អូន អុំពូមីងទាំងអស់ ជួយចែករំលែកដើម្បីឱ្យរឿងនេះបានដឹងដល់លោកពូ អភិបាលខេត្តកំពតបានជ្រាប និងជួយរកយុតិ្តធម៌មកកាន់នាងខ្ញុំផងដែរ។ នាងខ្ញុំ សូមអរគុណ។

ដោយ៖ Puthinews

Youtube Channel: Puthi News

Telegram Channel: Puthi News

Puthinews Android app: Puthi News

អានបន្ត

spot_img
spot_img