26 C
Phnom Penh
Saturday, October 1, 2022

លោក Zelensky ប្រាប់ UN ថា ពិភពលោក កំពុងពឹងលើឯករាជ្យភាពរបស់ អ៊ុយក្រែនបាន

ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បានប្រាប់សហគមន៍អន្តរជាតិកាលពីថ្ងៃពុធថា ពិភពលោកកំពុងពឹងផ្អែកលើឯករាជ្យភាពរបស់ប្រទេសរបស់គាត់ ដើម្បីធានាបានលើបញ្ហាផ្សេងៗ។

កម្ពុជាថ្មីដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្តថ្លែងទៅកាន់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UN) ខណៈដែលអ៊ុយក្រែនប្រារព្ធទិវាឯករាជ្យលើកទី ៣១ របស់ខ្លួន ក្រោយប្រកាសចេញពីសហភាពសូវៀត និងរយៈពេល ៦ ខែក្នុងការការពារខ្លួនពីសង្គ្រាមដែលលុកលុយដោយប្រទេសរុស្ស៊ី, លោក Zelensky បាននិយាយថា៖ “ឥឡូវនេះអ្វីដែលកំពុងកើតឡើងជាមួយប្រទេសរុស្ស៊ីបានធ្វើឱ្យពិភពលោកធ្លាក់ចូលទៅក្នុងគ្រោះមហន្តរាយវិទ្យុសកម្ម” ។

លោក Zelensky ថ្លែងថា៖“វាគឺជាការពិតដែលយោធារុស្ស៊ីបានប្រែក្លាយទឹកដីនៃរោងចក្រថាមពលនុយក្លេអ៊ែរដ៏ធំបំផុតនៅអឺរ៉ុប Zaporizhzhya ទៅជាតំបន់សង្រ្គាម បន្ទាប់គ្រប់គ្រងទីតាំងមួយនេះកាលពីថ្ងៃទី៤ ខែមីនា ពោលរយៈពេល ២ សប្ដាហ៍ ក្រោយការចាប់ផ្ដើមសង្គ្រាមវាយលុកប្រឆាំងនឹងអ៊ុយក្រែន” ។

ទន្ទឹមនោះ លោក Zelensky បានជំរុញឱ្យអ្នកជំនាញទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) មានវត្តមានជាអចិន្ត្រៃយ៍នៅឯរោងចក្រថាមពលនុយក្លេអ៊ែរ Zaporizhzhya រហូតដល់អ៊ុយក្រែនគ្រប់គ្រងទីតាំងមួយនេះឡើងវិញ ។

គួរបញ្ជាក់ថា រោងចក្រថាមពលនុយក្លេអ៊ែរដ៏ធំបំផុតរបស់អឺរ៉ុប Zaporizhzhya ត្រូវបានបាញ់ផ្លោងជាច្រើនដងដែលបង្កឱ្យមានការព្រួយបារម្ភអំពីគ្រោះមហន្តរាយនុយក្លេអ៊ែរ ខណៈទាំងរុស្ស៊ី និងអ៊ុយក្រែន សុទ្ធតែចោទប្រកាន់គ្នាទៅវិញទៅមកពីការវាយប្រហារនៅរោងចក្រនុយក្លេអ៊ែរមួយនេះ ៕

ដោយ៖ Puthinews

Telegram Channel: Puthi News

Youtube Channel: Puthi News

Puthinews Android app: Puthi News

- Advertisement -spot_imgspot_img
- Advertisement -spot_imgspot_img

អានបន្ត