26 C
Phnom Penh
Saturday, October 1, 2022

លោក Xi Jinping ពេលអាយុ២២ឆ្នាំ ទទួលបានរង្វាន់ម៉ូតូមួយគ្រឿង ប៉ុន្តែគាត់បានប្ដូរយក គ្រឿងចក្រកសិកម្មមួយចំនួនវិញ

(ប៉េកាំង)៖ កាលពី៤៧ឆ្នាំមុន នៅតំបន់ជនបទភាគខាងជើងខេត្ត Shanxi បើអ្នកណាមានម៉ូតូមួយគ្រឿង តើនឹងសប្បាយរីករាយយ៉ាងណាទៅ?

នៅខែកក្កដា ឆ្នាំ 1975 តាមការបោះឆ្នោតរបស់ប្រជាជននៅភូមិ Liangjiahe លោក Xi Jinping បានចូលរួមសមាជយុវជន ដែលមានការអប់រំកម្រិតខ្ពស់នៅទីក្រុង Yan’an។ នៅពេលនោះ មានយុវជនដែលមានការអប់រំ កម្រិតខ្ពស់ប្រហែល ៣០,០០០នាក់ មកពីទីក្រុងប៉េកាំង ក្នុងតំបន់ Yan’an ហើយលោក Xi Jinping គឺជាលេខាបក្សទីមួយ ក្នុងចំណោមយុវជនទាំងនោះ។ ក្នុងនាមជាយុវជនឈានមុខវ័យ ២២ឆ្នាំរូបនេះលោក Xi Jinping ត្រូវបានផ្តល់កិត្តិយស និងផ្តល់រង្វាន់ម៉ូតូមួយគ្រឿង។

ក្នុងសម័យនោះខ្វះស្បៀងនិងសម្លៀកបំពាក់ ម៉ូតូកង់បីជារបស់កម្រមាន។ បើយុវជនណាបានជិះតែម្នាក់ឯងអស្ចារ្យណាស់ហើយ! ពេលបានឮដំណឹងនេះ អ្នករាល់គ្នាមានអារម្មណ៍សប្បាយចិត្តជំនួសលោក Xi Jinping។ ប៉ុន្តែមានតែគាត់បែរជាមិនសប្បាយចិត្ត៖ «ម៉ូតូនេះមានប្រយោជន៍អ្វីដល់យើង! វាមិនអាចដឹកអីវ៉ាន់បានច្រើនទេ ហើយក៏មិនអាចទៅធ្វើស្រែចម្ការបានដែរ។ ឬក៏ទុកឱ្យខ្ញុំជិះវាដើរលេងរាល់ថ្ងៃ?»។

ដូច្នេះ លោក Xi Jinping បានទៅនាយកដ្ឋានគ្រឿងយន្តកសិកម្ម Yan’an ហើយនិយាយថា «ម៉ូតូកង់បីនេះ ត្រូវបានប្រគល់ឱ្យខ្ញុំពីទីក្រុងប៉េកាំង ហើយខ្ញុំចង់ប្ដូរយក គ្រឿងចក្រកសិកម្មមួយចំនួនវិញ»។ មានចម្ងាយរាប់សិបគីឡូម៉ែត្រពី Liangjiahe ទៅទីក្រុង Yan’an ដើម្បីប្តូរយកវត្ថុជាក់ស្តែងមួយចំនួន លោក Xi Jinping បានធ្វើដំណើរទៅមកចំនួនបួនប្រាំដង។ «ខ្ញុំមិនដឹងថាគាត់ជានរណាទេ ប៉ុន្តែខ្ញុំគ្រាន់តែគិតថា យុវជនម្នាក់នេះមានការខិតខំខ្លាំងណាស់ អាចស៊ូទ្រាំនឹងការលំបាក និងចេះគិតគូរទៀតផង។» លោក Liang Pingfu ដែលធ្វើការនៅនាយកដ្ឋានគ្រឿងចក្រកសិកម្មបានរំលឹកថា «វាមិនងាយស្រួលទេ មានស្មារតីបែបនេះនៅវ័យក្មេងបែបនេះ!»។

បន្ទាប់ពីសម្របសម្រួលជាច្រើនលើកច្រើនសារ លោក Xi Jinping បាន យកម៉ូតូកង់បីដ៏ទំនើបនេះប្តូរយកម៉ាស៊ីនកិនម្សៅ ម៉ាស៊ីនកិនស្រូវ ម៉ាស៊ីនបូមទឹក ម៉ូទ័រជ្រមុជទឹកមួយ និងត្រាក់ទ័រម៉ាក Dongfanghong មួយគ្រឿង។ សម្រាប់ក្រុមផលិតកម្ម ម៉ាស៊ីនទាំងនេះពិតជាមានតម្លៃណាស់។ ត្រាក់ទ័រប្រើសម្រាប់ភ្ជួរដី និងទាញដំណាំសម្រាប់ភូមិទាំងមូល លោកបានបង្កើតរោងមួយ ម៉ាស៊ីនកិនម្សៅ និងម៉ាស៊ីនកិនស្រូវ ត្រូវបានយកមកឱ្យអ្នកភូមិប្រើប្រាស់ ដោយមិនគិតថ្លៃ។

តាមពិតជារង្វាន់ ម៉ូតូអាចនៅទុកជិះបាន ប៉ុន្តែលោក Xi Jinping មិនបានធ្វើដូចអញ្ចឹងទេ។ អ្វីដែលគាត់យកចិត្តទុកដាក់ មិនមែនជាប្រយោជន៍ផ្ទាល់ខ្លួនទេ តែជាផលិតកម្ម និងជីវភាពអ្នកភូមិទាំងអស់គ្នា៕


ដោយ៖ Puthi News

Telegram Channel: Puthi News

Youtube Channel: Puthi News

Puthinews Android app: Puthi News

- Advertisement -spot_imgspot_img
- Advertisement -spot_imgspot_img

អានបន្ត