អតីតប្រធានាធិបតីសហរដ្ឋអាមេរិក និងជាបេក្ខជនប្រធានាធិបតីនៃគណបក្សសាធារណរដ្ឋបច្ចុប្បន្នលោក Donald Trump បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ការរម្លូតកូននឹងក្លាយជា «បញ្ហាតូចមួយ» នៅក្នុងការបោះឆ្នោតនាពេលខាងមុខ។
ក្នុងអំឡុងសន្និសីទសារព័ត៌មាននៅទីក្រុង Palm Beach រដ្ឋ Florida លោក Trump បានអះអាងដោយចំអកថា ក្រុមប្រជាធិបតេយ្យ គាំទ្រការរម្លូតកូន «ទោះបីក្រោយពេលកើតហើយក៏ដោយ» ជាការអះអាងដែលលោកបានធ្វើឡើងនៅក្នុងព្រឹត្តិការណ៍យុទ្ធនាការជាច្រើន នៅឆ្នាំនេះ។
ចាប់តាំងពី លោកស្រី Kamala Harris បានបង្ហាញខ្លួនជាបេក្ខជនប្រធានាធិបតីរបស់គណបក្សប្រជាធិបតេយ្យ លោកស្រី បានផ្តោតលើការកាត់ទោសបទព្រហ្មទណ្ឌរបស់ លោក Trump នៅក្នុងការជម្រះក្តីជុំវិញប្រាក់បំបិទមាត់ នៅទីក្រុងញូវយ៉ក និងបទចោទប្រកាន់ព្រហ្មទណ្ឌផ្សេងទៀត ដែលលោកប្រឈមមុខ ដោយបង្ហាញថា លោកជាអ្នកទទួលខុសត្រូវចំពោះរលកនៃវិធានការប្រឆាំងការរម្លូតកូន នៅក្នុងរដ្ឋនានាដែលដឹកនាំដោយគណបក្សសាធារណរដ្ឋ នៅទូទាំងប្រទេស។
ដោយ៖ Puthinews
Youtube Channel: Puthi News
Telegram Channel: Puthi News
Puthinews Android app: Puthi New