26 C
Phnom Penh
Sunday, July 14, 2024

លោក Biden បង្ហាញកិច្ចប្រឹងប្រែងលើសុវត្ថិភាពអាវុធ បន្ទាប់ពីសាលក្រមមានទោសរបស់កូនប្រុស

ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន (Joe Biden) កាលពីថ្ងៃអង្គារ(១១ មិថុនា) បានបង្ហាញពីកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនក្នុងការកាត់បន្ថយអំពើហិង្សាដោយកាំភ្លើង និងបានអំពាវនាវឱ្យមានការរឹតបន្តឹងបន្ថែមទៀតលើអាវុធនៅក្នុងការជួបជុំមួយក្នុងទីក្រុងវ៉ាស៊ីនតោន។ ព្រឹត្តិការណ៍ ដែលបង្ហាញពីកិច្ច
ខិតខំប្រឹងប្រែងរបស់លោកក្នុងការទប់ស្កាត់អាវុធខុសច្បាប់នេះបានកើតឡើងតែប៉ុន្មានម៉ោងប៉ុណ្ណោះបន្ទាប់ពីកូនប្រុសរបស់លោកឈ្មោះ ហាន់ធើ បៃដិន (Hunter Biden) ត្រូវបានកាត់ទោសពីបទកាន់កាប់អាវុធដោយខុសច្បាប់ពេលកំពុងប្រើប្រាស់គ្រឿងញៀន។ នៅលើឆាក ប្រធានាធិបតីបក្សប្រជាធិបតេយ្យរូបនេះមិនបាននិយាយពីការផ្តន្ទាទោសកូនប្រុសខ្លួនទេ ប៉ុន្តែបានលើកឡើងពីខួបពីរឆ្នាំនៃច្បាប់ទ្វេរបក្សស្តីពីសុវត្ថិភាពសហគមន៍ (BSC)។ច្បាប់នោះត្រូវបានជំរុញដោយការបាញ់ប្រហារទ្រង់ទ្រាយធំនៅសាលាបឋមសិក្សាមួយនៅរដ្ឋតិចសាស់(Texas) និង ផ្សារទំនើបក្រុងញូវយ៉ក។

ដោយ៖ Puthinews

Youtube Channel: Puthi News

Telegram Channel: Puthi News

Puthinews Android app: Puthi New

អានបន្ត

spot_img