កៀវ៖ ប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានបញ្ជាក់នៅលើបណ្តាញសង្គម Telegram របស់ខ្លួននៅថ្ងៃសៅរ៍សប្តាហ៍នេះថា អ៊ុយក្រែនបានរឹបអូសទ្រព្យសម្បត្តិរបស់រុស្ស៊ីដែលមានតម្លៃប្រហែល ៧៦៥លានដុល្លារ។ លោក ហ្សេលេនស្គី បាននិយាយយ៉ាងដូច្នេះថា ការបើកកិច្ចប្រជុំនៅថ្ងៃនេះ គឺស្តីពីគោលនយោបាយដាក់ទណ្ឌកម្ម និងការរឹបអូសទ្រព្យសម្បត្តិរបស់រុស្ស៊ី។ ដូចដែលមន្ត្រីរដ្ឋាភិបាលបានរាយការណ៍ ទ្រព្យសម្បត្តិដែលមានតម្លៃប្រហែល ៧៦៥លានដុល្លារត្រូវបានរឹបអូសដោយបង្ខំរួចហើយ។ លោកថា ការងារនេះកំពុងបន្ត ខណៈដែលគ្រឿងបរិក្ខារជាង ៩០០បន្ថែមទៀតដែលជាកម្មសិទ្ធិរបស់រដ្ឋរុស្ស៊ីក៏ត្រូវបានស្នើឱ្យរឹបអូស។ បើតាមលោក ហ្សេលេនស្គី ទ្រព្យសម្បត្តិដែលរឹបអូសបាននឹងត្រូវប្រើប្រាស់ដើម្បីទូទាត់សងការខូចខាតដែលបណ្តាលមកពីជម្លោះយោធានាពេលបច្ចុប្បន្ននៅក្នុងប្រទេសអ៊ុយក្រែន។


លោក ហ្សេលេនស្គី បាននិយាយថា វិធានការខាងលើនេះគ្រាន់តែជាជំហានដំបូងក្នុងយុទ្ធសាស្ត្ររបស់រដ្ឋាភិបាល សម្រាប់ការដោះស្រាយទ្រព្យសម្បត្តិរបស់រុស្ស៊ីប៉ុណ្ណោះ។ ជំហានបន្ទាប់នឹងជាការរឹបអូសទ្រព្យសម្បត្តិរបស់រុស្ស៊ីដែលធ្វើឡើងនៅលោកខាងលិច
ដោយ៖ Puthinews
Telegram Channel: Puthi News
Youtube Channel: Puthi News
Puthinews Android app: Puthi News