30 C
Phnom Penh
Saturday, October 1, 2022

លោក ហ្សេលេនស្គី៖ គ្មានការកិច្ចចរចានោះទេ ប្រសិនបើរុស្ស៊ីស្នើរ ចរចាជាមួយអ៊ុក្រែន ឬជាមួយសម្ព័ន្ធមិត្តលោកខាងលិច

(កៀវ)៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បាននិយាយកាលពីថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅនេះថា ប្រសិនបើរុស្ស៊ីដំណើរការការធ្វើប្រជាមតិ នៅក្នុងតំបន់ដែលខ្លួនកំពុងកាន់កាប់ពិតមែន នោះវានឹងមិនមានឡើយកិច្ចចរចាជាមួយអ៊ុយក្រែន ឬជាមួយសម្ព័ន្ធមិត្តលោកខាងលិច។ នេះបើយោងតាមការចុះផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី៨ ខែសីហា ឆ្នាំ២០២២។

កងកម្លាំងរុស្ស៊ី និងក្រុមបំបែកខ្លួនគាំទ្រដោយរុស្ស៉ី បាន និងកំពុងកាន់កាប់ទឹកដីមួយភាគធំនៅក្នុងតំបន់ដុនបាស់ (Donbas) ភាគខាងកើតអ៊ុយក្រែន និងនៅតំបន់ភាគខាងត្បូង ហើយក្រុមមន្ត្រីអ៊ុយក្រែននៅក្នុងតំបន់ទាំងពីរបានលើកឡើងពីលទ្ធភាពនៃការធ្វើប្រជាមតិ។ ក្នុងសុន្ទរកថាជាវីដេអូ លោក ហ្សេលេនស្គី បាននិយាយថាក្រុងកៀវ ប្រកាន់ជំហរដាច់ខាត ដោយនឹងមិនធ្វើសម្បទានទឹកដីឱ្យរុស្ស៊ី។

លោក ហ្សេលេនស្គី បានបញ្ជាក់ដូច្នេះថា «ជំហរនៃប្រទេសរបស់យើង គឺនៅដដែល ហើយយើងនឹងមិនធ្វើសម្បទាន ឬបោះបង់ចោលនូវអ្វីដែលជារបស់យើងនោះទេ។ ប្រសិនបើរុស្ស៉ី ដំណើរការការធ្វើប្រជាមតិក្លែងក្លាយ នោះមានន័យថារុស្ស៉ីខ្លួនឯង បានបោះបង់ចោលឱកាសនៃការចរចាជាមួយអ៊ុយក្រែន និងពិភពលោក ដែលភាគីរុស្ស៊ីនឹងត្រូវការនៅពេលណាមួយ»។

គួរបញ្ជាក់ថា នៅឯតំបន់ដុនបាស់ ក្រុមបំបែកខ្លួនគាំទ្រដោយរុស្ស៊ី ដែលបានរឹបអូសយកទឹកដីជាច្រើននៅក្នុងឆ្នាំ២០១៤ បានធ្វើប្រជាមតិឯករាជ្យ និងប្រកាសទទួលស្គាល់ «សាធារណរដ្ឋប្រជាមានិត» នៅក្នុងតំបន់លូហាន់ (Luhansk) និងដូណេត (Donetsk)។ អភិបាលនៃតំបន់លូហាន់ ដែលទឹកដីស្ទើរតែទាំងស្រុងស្ថិតនៅក្រោមការគ្រប់គ្រងរបស់រុស្ស៊ី អស់រយៈពេលជាច្រើនសប្តាហ៍មកនេះ បានឲ្យដឹងកាលពីចុងសប្តាហ៍ថារុស្ស៊ីកំពុងរៀបចំសម្រាប់ ការធ្វើប្រជាមតិថ្មីនៅក្នុងតំបន់ដែលទើបនឹងដណ្ដើមកាន់កាប់ ហើយកំពុងផ្តល់អត្ថាប្រយោជន៍ និងអូសទាញប្រជាជនក្នុងតំបន់ឱ្យចូលរួមជាមួយពួកគេ៕
ដោយ៖ Puthi News

Telegram Channel: Puthi News

Youtube Channel: Puthi News

Puthinews Android app: Puthi News

- Advertisement -spot_imgspot_img
- Advertisement -spot_imgspot_img

អានបន្ត