ស្តាប់អត្ថបទជាសំឡេង
ភ្នំពេញ៖ លោកហ៊ុន ម៉ានី សមាជិកសភាមណ្ឌលកំពង់ស្ពឺ បានសរសេរលើផេកហ្វេសប៊ុកផ្ទាល់ខ្លួនដោយបញ្ជាក់ថា៖ លោកយាយ លោកតា ពុកម៉ែ មាមីង បងប្អូន និងកូនក្មួយទាំងអស់ជាទីគោរពស្រលាញ់រាប់អាន!មកទល់ពេលនេះ រាជរដ្ឋាភិបាល បាននិងកំពុងបន្តយុទ្ធនាការចាក់វ៉ាក់ សាំងបង្ការជំងឺកូវីដ ១៩ ដូសជំរុញ សម្រាប់ក្រុមគ្រូពេទ្យ មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទូទៅ ក្នុងក្របខ័ណ្ឌរាជធានីភ្នំពេញ និង ជាបន្តបន្ទាប់ ទៅតាមបណ្តាខេត្ត។


លោក ហ៊ុន ម៉ានី បានបញ្ជាក់បន្តថា៖ ក្នុងន័យនេះ “ខ្ញុំសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលបំពេញគ្រប់លក្ខខ័ណ្ឌរបស់គ្រូពេទ្យក្នុងការទទួលដូសជំរុញនេះ អញ្ជើញទៅទទួលវ៉ាក់សាំងនៅតាមមន្ទីរពេទ្យ និងមណ្ឌលសុខភាពនានា ដែលបានកំណត់ដោយគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំង
កូវីដ-១៩”។ ការទទួលដូសជំរុញ គឺជាការចាំបាច់ដើម្បីធានានូវប្រសិទ្ធភាពនៃភាព ស៊ាំប្រឆាំងនឹងជំងឺ កូវីដ ១៩។


ដូច្នេះការទៅទទួលដូសជំរុញ បង្ហាញពីការចូលរួមយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាល ក្នុងការប្រយុទ្ធនឹងជំងឺកូវីដ ១៩ ដែលនៅតែយាយីដល់សុខុមាលភាព និងសុវត្ថិភាពបងប្អូនប្រជាពលរដ្ឋនៅឡើយ។




លោក ហ៊ុន ម៉ានី បានបញ្ជាក់ទៀតថា៖ ជាមួយគ្នានេះ យើងក៏មិនត្រូវបំភ្លេចនូវការគោរពយ៉ាងខ្ជាប់ខ្ជួននូវវិធានសុខាភិបាល “៣កុំ ៣ការពារ” ដើម្បីឱ្យក្លាយជាទម្លាប់រស់ នៅក្នុងប្រក្រតីភាពក្នុងគន្លងថ្មី និងរៀនរស់នៅជាមួយកូវីដ ១៩ បើទោះបីជាយើងមានវ៉ាក់សាំងការពារគ្រប់គ្រាន់យ៉ាងណាក្តី៕




អត្ថបទ និងរូបភាពដោយ Puthinews
YOUTUBE | Puthinews